ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៥៥,០៥% ហើយ

ភ្នំពេញ: កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលដើម្បីចុះទៅបំពេញទស្សនកិច្ចកាលពីថ្ងៃច័ន្ទ ដោយប្រកាសថាផ្លូវល្បឿនលឿនសាងសង់បាន ៥៥% ហើយ។

កំណាត់ផ្លូវប្រវែង ១៩០ គីឡូម៉ែត្រនឹងត្រូវបញ្ចប់យ៉ាងយូបំផុតនៅចុងខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ ការសាងសង់ផ្លូវល្បឿនលៀននេះបានចាប់ផ្តើមស្ថាបនានៅខែកក្កដា ឆ្នាំ២០១៩។ ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD។ ការបញ្ចប់ការសាងសង់នេះនឹងត្រូវចំណាយថវិកាអស់ជាង២ពាន់លានដុល្លារហើយនឹងតភ្ជាប់ខេត្តចំនួន៥ គឺ រាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ កោះកុង និងព្រះសីហនុ។

ផ្លូវល្បឿនលឿននេះនឹងក្លាយជាផ្លូវល្បឿនលឿនដំបូងគេរបស់ប្រទេសកម្ពុជា ហើយត្រូវបានគេរំពឹងថានឹងមានការរីកចម្រើនយ៉ាងខ្លាំងសម្រាប់វិស័យទេសចរណ៍។ព្រោះជួយកាត់បន្ថយការចំណាយ និងពេលវេលាយ៉ាងច្រើនក្នុងការធ្វើដំណើរ។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃច័ន្ទ មន្រ្តីរដ្ឋាភិបាលបានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ដែលបានផ្តល់កិច្ចសហការក្នុងការអនុញ្ញាតិឱ្យការស្ថាបនាបន្តសូម្បីតែក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះក៏ដោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក