វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

នាយករដ្ឋមន្ត្រីឡាវជួបជាមួយមេបញ្ជាការទ័ពជើងគោកកម្ពុជាបញ្ជាក់អំពីការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ

វៀងច័ន្ទ៖ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតឡាវ លោក ផនខាំ វីផាវ៉ាន់ បានទទួលជួបជាមួយមេបញ្ជាការទ័ពជើងគោកកម្ពុជា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីការគាំទ្រចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរក្នុងការកសាងព្រំដែនមិត្តភាព សន្តិភាព និងវិបុលភាពរួម។

ជំនួបនេះធ្វើឡើងនៅរដ្ឋធានីវៀងច័ន្ទ នៃសាធារណរដ្ឋឡាវ កាលពីរសៀលថ្ងៃអង្គារ៍ ទី៣០ ខែសីហា ដោយលោក ផនខាំ វីផាវ៉ាន់ បានលើកឡើងអំពីទំនាក់ទំនងសាមគ្គីភាពដ៏យូរលង់រវាងប្រទេសទាំងពីរ និងបានបញ្ជាក់អំពីការគាំទ្រចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឱ្យបានកាន់តែជិតស្និទ្ធ និងប្រកបដោយការទុកចិត្តទៅវិញទៅមក ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងព្រំដែនមិត្តភាព សន្តិភាព និងវិបុលភាពរួម ជាពិសេសការបង្កលក្ខណៈដល់តម្រូវការរបស់ប្រជាជននៃប្រទេសទាំងពីរក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច និងសេវាសុខាភិបាល។

លោកក៏បានថ្លែងនូវការអបអរសាទរ និងកោតសរសើរចំពោះសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រឈមដោះស្រាយបញ្ហាតំបន់ និងសាកលដែលកំពុងកើតមានប្រកបដោយភាពត្រឹមត្រូវ។

ទាក់ទងនឹងវិបត្តិកូវីដ-១៩នេះ ក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវ លោកបានថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលតែងបានជួយដល់ប្រទេស និងប្រជាជនឡាវ ក្នុងអំឡុងពេលវិបត្តិគ្រោះអាសន្ននានា ជាពិសេសការផ្តល់ជំនួយជាថវិកា និងសម្ភារបរិក្ខារពេទ្យ រួមទាំងវ៉ាក់សាំង ដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាត កូវីដ-១៩។

ជាការឆ្លើយតបមេបញ្ជាការទ័ពជើងគោកកម្ពុជាលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីឡាវ ចំពោះការគាំទ្រដល់ការជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរដែលជាកត្តាចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស និងប្រជាជនទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែងតទៅអនាគត។

បច្ចុប្បន្នលោក ហ៊ុន ម៉ាណែត បានក្លាយជាមនុស្សម្នាក់ដែលគេចាប់អារម្មណ៍បំផុតក្នុងចំណោមមេដឹកនាំវ័យក្មេងជំនាន់ក្រោយ ដែលស្ទើរគ្រប់ដំណើរទស្សនកិច្ចរបស់ត្រូវបានការសែត និងអ្នកវិភាគមិនដឹងពីបែបបទពិធីការមួយចំនួនបានលើកយកមកវិភាគជាពិសេសការធ្វើដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមកាលពីកន្លងទៅដែលបានជួបប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រទេសនេះផងដែរ។

ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅឡាវនាពេលនេះ ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុនសែន បានចោទសួរអ្នកវិភាគមួយចំនួនទៅលើការទទួលស្វាគមន៍លោក ហ៊ុន ម៉ាណែត ដោយថាមានការទទួលស្វាគមន៍ច្រើនសណ្ឋានដែលជាការផ្ដល់កិត្តិយសដល់លោក ហ៊ុន ម៉ាណែត។

សម្ដេចតេជោបានលើកឡើងក្នុងហ្វេសបុកសម្ដេចថា៖ «ហ៊ុន ម៉ាណែត ទើបបញ្ចប់ទស្សនកិច្ចនៅឡាវដែលទទួលត្រួតពលដោយនាយអគ្គសេនាធិការកងទ័ពឡាវ។ ក្រៅពីនេះ ហ៊ុន ម៉ាណែត ត្រូវបានទទួលដោយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នាយករដ្ឋមន្ត្រីនិងដោយប្រធានាធិបតីឡាវថែមទៀត។ តើអស់លោកអ្នកវិភាគយល់យ៉ាងណាដែរក្នុងទស្សនកិច្ច ហ៊ុន ម៉ាណែត ទៅឡាវលើកនេះ?»

PHOTO: RAKSMEY9


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក