ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

នាយករដ្ឋមន្ត្រីផ្ដាំទៅអ្នកវិភាគចេះគ្រប់គ្រងគ្រួសារខ្លួនឯងសិនទៅចាំវិភាគរឿងគ្រួសារសម្ដេច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅអ្នកវិភាគម្នាក់ដែលរត់ទៅនៅក្រៅប្រទេសជាមួយកូនឱ្យចេះគ្រប់គ្រងគ្រួសារខ្លួនឯងសិនទៅ បើគ្រាន់តែប្រពន្ធម្នាក់មិនអាចរស់នៅចុះសម្រុងបានផងនោះ មិនគួរចេញមកវិភាគរឿងរ៉ាវគ្រួសាររបស់សម្ដេចនោះទេ។

ការឆ្លើយតបរបស់សម្ដេចនេះគឺតបទៅលើការវិភាគរបស់អ្នកវិភាគម្នាក់ដែលទំនងជាលោក គឹម សុខ ដែលបានវិភាគជាមួយសារព័ត៌មានបរទេសផ្សាយជាខេមរភាសារថា កូនរបស់សម្ដេច ២នាក់គឺលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ប្រជែងគ្នាសម្រាប់ដំណែងនាយករដ្ឋមន្ត្រីនាពេលអនាគត។

សម្ដេចថ្លែងបែបនេះក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីចំនួន២ នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក