ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីចោទសួរអ្នកវិភាគពីការទទួលបដិសណ្ឋារកិច្ចរបស់ប្រទេសជាមិត្តស្វាគមន៍លោក ហ៊ុន ម៉ាណែត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុនសែន បានចោទសួរអ្នកវិភាគមួយចំនួនទៅលើការទទួលស្វាគមន៍លោក ហ៊ុន ម៉ាណែត ដោយប្រទេសជាមិត្ត។ ដែលសម្ដេចថាមានការទទួលស្វាគមន៍ច្រើនសណ្ឋានដែលជាការផ្ដល់កិត្តិយសដល់លោក ហ៊ុន ម៉ាណែត។

សម្ដេចតេជោបានលើកឡើងក្នុងហ្វេសបុកសម្ដេចថា៖ «ហ៊ុន ម៉ាណែតទើបបញ្ចប់ទស្សនកិច្ចនៅឡាវដែលទទួលត្រួតពលដោយនាយអគ្គសេនាធិការកងទ័ពឡាវ។ ក្រៅពីនេះហ៊ុន ម៉ាណែតត្រូវបានទទួលដោយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នាយករដ្ឋមន្ត្រីនិងដោយប្រធានាធិបតីឡាវថែមទៀត។ តើអស់លោកអ្នកវិភាគយល់យ៉ាងណាដែរក្នុងទស្សនកិច្ចហ៊ុន ម៉ាណែតទៅឡាវលើកនេះ?»

ជាងនេះទៅទៀតសម្ដេចក៏រម្លឹកពីដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុនកាលពីកន្លងទៅផងដែរថា៖ «ដោយលើកមុនខ្ញុំមិនបានជំរាបអស់ខ្ញុំសូមជំរាបបន្ថែមថាកាលពី ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅជប៉ុននាដើមឆ្នាំ២០២២នេះមិត្តជប៉ុនរបស់យើងបានបញ្ជូនយន្តហោះមកទទួល ហ៊ុន ម៉ាណែត ពីកម្ពុជាទៅជប៉ុននិងជូនពីជប៉ុនមកដល់កម្ពុជាវិញព្រោះពេលនោះគ្មានជើងហោះហើរទេដោយសារកូវីដ១៩»

សម្ដេចតេជោបានចោទសួរថា តើអ្នកវិភាគមានយោបល់យ៉ាងណាដែរព្រោះសម្ដេចចង់ដឹង។នេះមិនមែនជាពាក្យចាក់ដោតទេតែជាការចង់យល់តែប៉ុណ្ណោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក