ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងបរិស្ថាននឹងបង្កើនការផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្មភោជនីយដ្ឋាន សណ្ឋាគារ អំពីការប្រមូលសេវាអនាម័យបរិស្ថាន

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានលើកឡើងពីការប្រមូលសេវាអនាម័យបរិស្ថានដើម្បីចូលរួមដល់ការគ្រប់គ្រង និងការពារបរិស្ថាន។ លោកបន្ថែមថា ទៅថ្ងៃខាងមុខក្រសួងក៏នឹងគិតគូរពីការការប្រមូលសេវានៃការប្រើប្រាស់ទឹកផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃអង្គារ៍ ទី៣០ ខែសីហានេះ លោក នេត្រ ភក្ត្រា បានថ្លែងថាលោកនឹងធ្វើការបន្ថែមទៀតជាមួយមន្ទីរបរិស្ថានរាជធានី-ខេត្ត ដើម្បីជួបជាមួយម្ចាស់ភោជនីយដ្ឋាន ម្ចាស់សណ្ឋាគារ ដើម្បីពន្យល់ពីមូលហេតុដែលរដ្ឋត្រូវប្រមូលសេវាអនាម័យបរិស្ថាននេះ។

លោកបញ្ជាក់ថាការប្រមូលនេះគឺដើម្បីជាការរួមចំណែកដល់កិច្ចការពារបរិស្ថានទូទៅដែលម្ចាស់អាជីវកម្មទាំងអស់នោះរួមចំណែក។

លោកថា៖ «អ្វីដែលជាសំខាន់ខ្ញុំគិតថាពីមុនមកយើងមិនទាន់បានអនុវត្តហើយដល់ពេលយើងអនុវត្តគឺយើងសង្ឃឹមថានឹងទទួលបាននូវការយល់ពីពលររដ្ឋ»។

លោកបន្ថែមថាជាមួយនឹងការប្រមូលសេវាអនាម័យបរិស្ថាននេះ ក្រសួងក៏កំពុងគិតគូរក្នុងការប្រមូលសេវាលើការប្រើប្រាស់ទឹកផងដែរ ដោយថាដើម្បីយកមករួមចំណែកក្នុងការធ្វើប្រព្រឹត្តិកម្មទឹកពីទឹកកខ្វក់ទៅជាទឹកស្អាតឡើងវិញ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក