ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាបង្កើតសម្រាមជាង៤លានតោនក្នុងមួយឆ្នាំក្នុងនោះមានតាំងពាក់កណ្ដាលប៉ុណ្ណោះដែលត្រូវបានប្រមូលទៅទីលានចាក់សម្រាម

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹងថាក្នុងមួយឆ្នាំកម្ពុជាបង្កើតសម្រាមបានជាង ៤លានតោន ដែលមានអត្រាកំណើនពី១០ ទៅ ១២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ បើតាមលោក នេត្រ ភក្ត្រា មានតែ ៥០ភាគរយនៃសម្រាមប៉ុណ្ណោះដែលត្រូវបានប្រមូលទៅចោលនៅទីលានចាក់សម្រាម។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណរដ្ឋមន្ត្រីព្រឹកថ្ងៃអង្គារ៍ ទី៣០ ខែសីហានេះ លោក នេត្រ ភក្រ្តា បានលើកឡើងថា សំណល់ភាគច្រើនជាសំណល់សរីរាង្គដែលមានជាង៦០% និងប្លាស្ទិកជាង ៣០%។ លោកបានបន្ថែមថាក្នុងចំណោមសម្រាមដែលត្រូវបោះចោលទាំងនោះមានតែ ៥០ភាគរយប៉ុណ្ណោះដែលត្រូវយកទៅចាក់នៅតាមទីតាំងចាក់សម្រាមទាំង ២៤៣ ក្នុងនោះទីលានរបស់រដ្ឋមាន ១៦២ ក្រៅពីនេះសម្រាម ៥០%ទៀតត្រូវបានពលរដ្ឋបោះចូលប្រភពទឹក ដុតចោល និងបោះចោលពាសវាលពាសកាល។

លោកបន្ថែមថា៖ «ក្នុងមួយថ្ងៃៗសំណល់ដែលត្រូវបានយកទៅចាក់នៅទីលានសរុបប្រចាំថ្ងៃគឺប្រមាណជា ៥៥១៧តោន ហើយនៅក្នុងមួយឆ្នាំគឺប្រមាណជាជាង ២លានតោន»។

លោកថា បច្ចុប្បន្នក្រសួងបរិស្ថាន និងដៃគូសហការកំពុងពិនិត្យលើលទ្ធភាពក្នុងការរៀបចំទីតាំងចាក់សម្រាមដែលមានអនាម័យនិងមានបច្ចេកទេសទំនើបផងដែរ។

អនុរដ្ឋលេខាធិការក្រសួងបរិស្ថានទទួលបន្ទុកកិច្ចការរៀបចំសម្រាមលោក ហេង ណារ៉េត បានប៉ាន់ប្រមាណថានៅក្នុងអំឡុង១០ទៅមុខចំនួនសម្រាមនឹងកើនឡើងដល់៩លានតោនក្នុងមួយឆ្នាំ ដូច្នេះហើយរដ្ឋកំពុងរៀបចំគោលនយោបាយគ្រប់គ្រងសំរាមធ្វើយ៉ាងណាឱ្យការទុកដាក់សម្រាមបានត្រឹមត្រូវនឹងមានប្រសិទ្ធភាព។

លោកបន្ថែមថាបច្ចុប្បន្ន ក្រសួងមានវិធានការចម្រុះថ្មីក្នុងការរៀបចំសម្រាមដោយប្រើយុទ្ធសាស្ត្រ កែច្នៃ ទាញយកថាមពល ប្រព្រឹត្តិកម្ម និងទុកដាក់ឱ្យសម្រាមឱ្យបានត្រឹមត្រូវបំផុត (ប្រើប្រាស់ឱ្យអស់លទ្ធភាព)។

លោកថា៖ «ទន្ទឹមនឹងក្រាហ្វិកនៃការកើនឡើងសម្រាមរឹងយើងក៏គិតផងដែរពីការបង្កើនការកែច្នៃនិងការទាញយកធនធាននេះឱ្យបានឡើងទៅទន្ទឹមគ្នាដើម្បីឱ្យសម្រាមសំណល់រឹងដែលត្រូវយកទៅចាក់ចោលចុងក្រោយនេះគឺនៅតិចបំផុត»។

បើតាមលោក ហេង ណារ៉េត បញ្ហាដែលបណ្ដាលឱ្យមានការកកើនឡើងសម្រាមគឺដោយសារភាពសំបូរបែបរបស់ប្រជាជនតាមរយៈកំណើនសេដ្ឋកិច្ច និងកំណើនប្រជាពលរដ្ឋដែលកើនឡើងជារៀងរាល់ឆ្នាំ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក