ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីក្រសួងព័ត៌មានបញ្ជាក់ថាគ្មានការលើកលែងចំពោះស្ថាប័នព័ត៌មានណាដែលផ្សាយប្រើពាក្យអសុរោះ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ជាថ្មីចាប់ពីពេលនេះស្ថាបន័ព័ត៌មានណាដែលផ្សព្វផ្សាយប្រើពាក្យអសុរោះ នោះក្រសួងព័ត៌មាននឹងអនុវត្តតាមនីតិវិធីនិងបទដ្ឋានគតិយុត្តិដោយលុបអាជ្ញាបណ្ណ័តែម្តង។ លោករដ្ឋមន្ត្រីថ្លែងបែបនេះក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្ដាហ៍ចុងខែសីហា នៅក្រសួងព័ត៌មាន ព្រឹកថ្ងៃច័ន្ទ ទី២៩ ខែសីហានេះ។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបញ្ជាក់ថានេះជាការណែនាំរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្រោយក្រសួងព័ត៌មាន បានបិទចោលនូវអាជ្ញាបណ្ណសារព័ត៌មានមួយ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីបានឡាយតាមរយៈទំព័រព័ត៌មានរបស់ខ្លួន ប្រើប្រាស់នូវពាក្យសម្ដីមិនសមរម្យ និងជេរប្រមាថអ្នកដទៃ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានឲ្យដឹងថា ៨ខែ ឆ្នាំ២០២២នេះ ក្រសួងព័ត៌មាន ទើបតែលុបអាជ្ញាបណ្ណ អង្គភាពសារព័ត៌មាន ដែលបានផ្សព្វផ្សាយ ឬធ្វើអត្ថាធិប្បាយលើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ដោយប្រើប្រាស់ពាក្យអសុរោះ និងពាក្យជេរប្រមាថ តែ ១ករណីប៉ុណ្ណោះ។

កាលពីថ្ងៃទី២២ ខែសីហា រដ្ឋមន្ត្រីក្រសួងព័ត៌មានសម្រេចលុបអាជ្ញាបណ្ណអនុញ្ញាតផ្សាយព័ត៌មានដល់លោក សាន្ត ប៊ុនធឿន ដោយថាម្ចាស់អាជ្ញាបណ្ណរូបនេះប្រព្រឹត្តិទង្វើអសីលធម៌ ធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរបស់អ្នកសារព័ត៌មានអាជីព និងបំពានលើកិច្ចសន្យាអាជីវកម្មដែលបានតម្កល់ជាមួយក្រសួង។

ការសម្រេចដកអាជ្ញាបណ្ណផ្សាយព័ត៌មានរបស់លោក សាន្ត ប៊ុនធឿន នេះគឺធ្វើឡើងតែ១ថ្ងៃប៉ុណ្ណោះបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រតិកម្មចំពោះសកម្មភាពរបស់លោក សាន្ត ប៊ុនធឿន ដែលបានផឹកស៊ីបោកចាន ជេរប្រទេចជាសាធារណៈ Live ក្នុងបណ្ដាញសង្គម។ សម្ដេចថា «ចរិតពាលរបស់ សាន្ត ប៊ុនធឿន មិនអាចកែប្រែបានឡើយ» និងបញ្ជាឱ្យបណ្ដេញចេញពីក្របខណ្ឌកងទ័ពផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក