ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងសុខាភិបាលរើសមន្ត្រីជាង៣ពាន់នាក់បន្ថែម

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានសម្រេចរើសមន្ត្រីជាង ៣ពាន់នាក់បន្ថែមសម្រាប់ឱ្យទៅបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ និងក្រោមជាតិចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃច័ន្ទ ទី២៩ ខែសីហា លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបញ្ជាក់ថាការរើសនេះដោយធ្វើឡើងតាមការប្រឡងប្រជែងទៅតាមទីកន្លែងធ្វើការ និងមុខជំនាញ ដោយវិញ្ញាសារប្រឡងមានមុខវិជ្ជាជំនាញវិជ្ជាជីវៈ និងចំណេះដឹងទូទៅដែលមានរយៈពេល ២ម៉ោង។

បេក្ខជនដែលអាចដាក់ពាក្យបានត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ មានសញ្ញាបត្រ ឬវិញ្ញាបនបត្រមានតម្លៃស្មើស្របតាមជំនាញដែលត្រូវជ្រើសរើស និងមានការទទួលស្គាល់ដោយក្រសួងអប់រំ ឬក្រសួងសុខាភិបាល ការកំណត់លើអាយុនេះត្រូវបានលើកលែងសម្រាប់បេក្ខជនជាមន្ត្រីរាជការតែមិនលើសពី៣៥ ដល់៤០ឆ្នាំ។

លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា៖ «បេក្ខជនជាមន្ត្រីរាជការ (ដែលបានតាំងស៊ប់ក្នុងក្របខណ្ឌរួចហើយ) ត្រូវមានលិខិតអនុញ្ញាតពីប្រធានក្រសួង-ស្ថាប័ន/អង្គភាពសាមី ទើបមានសិទ្ធិចូលរួមក្នុងការប្រឡងនេះ»

ពាក្យស្នើសុំអាចទាញយកបានពីតំណភ្ជាប់វេបសាយរបស់ក្រសួងសុខាភិបាល ឬតំណភ្ជាប់ QR Code ឬហ្វេសបុកផ្លូវការរបស់នាយកដ្ឋានគ្រប់គ្រងបុគ្គលិក ឬមកទីស្ដីការក្រសួងសុខាភិបាលដោយផ្ទាល់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក