ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងមហាផ្ទៃជូនដំណឹងឱ្យស្ថាប័នរដ្ឋនិងឯកជនទទួលស្គាល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន្ត

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានជូនដំណឹងជាថ្មីដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ឱ្យទទួលស្គាល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានលើកឡើងថានៅមានស្ថាប័នមួយចំនួនពុំទាន់ដឹង និងទទួលស្គាល់តម្លៃក្នុងការប្រើប្រាស់បណ្ណនេះ។

ក្នុងសេចក្ដីជួនដំណឹងចុះថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ អគ្គលេខាធិការក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ប៉ោ ភក្កិ បានរកឃើញថាទោះបីជាក្រសួងមហាផ្ទៃធ្លាប់ចេញសេចក្ដីណែនាំ និងផ្សព្វផ្សាយជាច្រើនដងក៏ដោយតែនៅតែសង្កេតឃើញថា នៅមានក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនមួយចំនួនពុំទាន់ជ្រួតជ្រាប និងទទួលស្គាល់តម្លៃក្នុងការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍នេះនៅឡើយ។

លោក ប៉ោ ភក្កិ បញ្ជាក់ថា៖ «ក្រសួងមហាផ្ទៃសូមធ្វើការជូនដំណឹងដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ដើម្បីទទួលស្គាល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបង្កលក្ខណៈស្របតាមច្បាប់ជាធរមាន»

បើតាមលោក ប៉ោ ភក្កិ បញ្ជាក់ថាបណ្ណស្នាក់នៅអចិន្ត្រយ៍ដែលចេញជូនដល់ជនអន្តោប្រវេសន្តត្រូវបានប្រកាសក្នុងច្បាប់អន្តោប្រវេសន្តតាំងពីខែកញ្ញា ឆ្នាំ១៩៩៤ សម្រាប់ផ្ដល់ជួនជនអន្តោប្រវេសន៍សម្រាប់ប្រើប្រាស់បម្រើជីវភាពប្រចាំថ្ងៃ ដូចជា ការស្នើសុំសេវារដ្ឋបាល សេវាសាធារណៈ សេវាសុខភាព សេវាធនាគារ ការទិញលក់ចលវត្ថុ អចលនវត្ថុ ការធ្វើអាជីវកម្ម ការស្នើសុំធ្វើការងារតាមរោងចក្រ សហគ្រាស និងសកម្មភាពមួយចំនួនទៀត ដែលច្បាប់អនុញ្ញាតសម្រាប់ជនបរទេស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក