ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងការពារជាតិនឹងរៀបចំពិធីអបអរសាទរខួបលើកទី២៤ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាចុងឆ្នាំនេះ

ភ្នំពេញ៖ ក្រសួងការពារជាតិនឹងរៀបចំពិធីអបអរសាទរខួបលើកទី២៤ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅវិមានឈ្នះ-ឈ្នះ ដែលនឹងបើកឱ្យមហាជនចូលទស្សនាដោយសេរី។

យោងតាមការចុះផ្សាយរបស់នាយកដ្ឋានព័ត៌មានក្រសួងការពារជាតិ បានដកស្រង់ប្រសាសន៍របស់អគ្គនាយករងនយោបាយនិងទំនាក់ទំនងអន្តរជាតិ លោកស្រី ណឹម សុវត្តី ឱ្យដឹងថាកម្លាំងចូលរួមពិធីប្រមាណជា ៣ពាន់២០៩នាក់ ដែលក្នុងនោះមានកងកម្លាំងប្រដាប់អាវុធប្រមាណជា ២ពាន់ ៣១៥នាក់ និងកម្លាំងមហាជនប្រមាណជា ៨០៩៤នាក់។

លោកស្រីបន្ថែមថា ក្នុងនោះក៏មានកម្លាំងគ្រងឯកសណ្ឋានកងយោធពលខេមរភូមិន្ទ ទៅតាមប្រភេទទ័ព កងកម្លាំងនគរបាលជាតិ រួមទាំងកងកម្លាំងកងកិត្តិយសត្រែទ័ព និងកម្លាំងការពារសន្តិសុខសុវត្ថិភាពក្នុងពិធីផងដែរ។

នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណ:កម្មការការងាររៀបចំពិធីរំលឹកខួបនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាឱ្យក្រុមការងារសហការឲ្យបានជិតស្និទ្ធជាមួយគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ និងគណៈកម្មការរៀបចំពិធីដើម្បីស្វែងរកទីតាំង សម្រាប់រៀបចំផែនឈរ ឲ្យបានត្រឹមត្រូវ នឹងមានគម្លាតសុវត្ថិភាព ទាំងកម្មវិធីសាកល្បង ក៏ដូចជាកម្មវិធីជាផ្លូវការ។ លោកបានក្រើនរំលឹកផងដែរដល់គ្រប់បណ្ដាកងឯកភាពបន្តគោរពនូវវិធានការសុខាភិបាល ៣កុំ ៣ការពារ ពិសេសត្រូវយកចិត្តទុកដាក់ពិនិត្យតាមដាន នឹងធ្វើតេស្តរកមេរោគកូវីដ-១៩ ដល់កម្លាំងទាំងអស់ មុននឹងចូលរួមក្នុងកម្មវិធីនេះ។

លោក ឥត សារ៉ាត់ សង្ឃឹមថាគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់និងយកចិត្តទុកដាក់អនុវត្តឲ្យបានជោគជ័យ ទៅតាមផែនការដែលបានកំណត់។

លោកថា៖ «បើកងកម្លាំងរបស់យើងដែលចូលរួមទាំងអស់បំពេញភារកិច្ចបានល្អ មានវិន័យ សណ្ដាប់ធ្នាប់ល្អ គឺជាមុខមាត់ ហើយក៏ជាមហាកិត្តិយសរបស់កងយោធពលខេមរភូមិន្ទយើងផងដែរ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក