ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី ថាចលនាមហាជន និងប្រជាជនគឺជាគ្រឹះដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា

បន្ទាយមានជ័យ៖ អគ្គលេខាធិការនៃ អគ្គលេខាធិការដ្ឋានគណៈចលនាមហាជនគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ានី បានលើកឡើងពីជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីពេលកន្លងទៅ។ លោកបានបញ្ជាក់ថា «ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺដោយមានការចូលរួមគាំទ្រ ពីសំណាក់មហាជន ក៏ដូចជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ដែលបានគោរពស្រឡាញ់ជឿជាក់ គាំទ្រគណបក្សប្រជាជនកម្ពុជា»

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី បានលើកឡើងថា៖ «គ្រឹះរឹងមាំ របស់គណបក្សប្រជាជនកម្ពុជា គឺកើតចេញពីការឯកភាព សាមគ្គីភាព មានការចូលរួមយ៉ាងផុសផុលពីសំណាក់មហាជន ប្រជាពលរដ្ឋទូទាំងប្រទេស ជឿជាក់លើកការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខថ្នាក់ដឹកនាំគណបក្ស ដោយមើលឃើញពីការអភិវឌ្ឍគ្រប់ទីកន្លែង ចាប់ពីកម្ពុជាងើបរួចពីរបបដ៏ខ្មៅងងឹត ដោយបច្ចុប្បន្នសមិទ្ធផលបានរីកដុះដាលគ្រប់ទីកន្លែង»។

លោក ហ៊ុន ម៉ានី បានលើកឡើងបន្តថា ចាប់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រីដឹកនាំប្រទេស ហើយអ្វីដែលសម្ដេចចង់ចាំមិនភ្លេចនូវមាន២ចំណុច គឺធ្វើយ៉ាងណាមិនឱ្យប្រជាជនកម្ពុជារងទុក្ខវេទនាដូចកាលពីអតីតកាល និងធ្វើយ៉ាងណាអភិវឌ្ឍឥតឈប់ឈរឆ្លើយតបទៅនឹងអ្វីដែលពលរដ្ឋចង់បាន។

លោកបន្ថែមថា៖ «ចំណុចទាំង២នេះហើយដែលសម្ដេចបានដឹកនាំប្រទេសជាង៤០ឆ្នាំមកនេះ មានការីកចម្រើនឥតឈប់ឈរ និងមានការគោរពស្រឡាញ់ គាំទ្រលើការដឹកនាំរបស់សម្ដេចពីដើមមក»

គួរឱ្យដឹងផងដែរថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ថ្ងៃទី៥ ខែមិថុនា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈសរុបចំនួន ៩ ៣៧៦ ដែលក្ដោបក្ដាប់មេឃុំបានចំនួន ១ ៦៤៨ឃុំ-សង្កាត់ លើ ១ ៦៥២ ច្រើនដាច់គេ។ ក្រៅពីគ្រប់គ្រង់ឃុំសង្កាត់បាន ១ ៦៤៨ ឃុំ សង្កាត់ គណបក្សនេះក៏គ្រប់គ្រងជំទប់ទី១ ចំនួន ១ ៦១៨ឃុំសង្កាត់ ជំទប់ទី២ ចំនួន ២៦១ ឃុំសង្កាត់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក