ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី កោតសរសើរក្រុមការងារ ស.ស.យ.ក ខេត្តបន្ទាយមានជ័យ ដែលបានរួមចំណែកក្នុងកិច្ចការសង្គម

បន្ទាយមានជ័យ៖ លោក ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយគណៈកម្មាធិការឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក-លោកស្រី ក្រុមការងារក្រុង-ស្រុក ធ្វើឡើងនៅសាលប្រជុំធំសាលាខេត្ត ថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។

នាឱកាសនោះ លោក ហ៊ុន ម៉ានី ក៏បានថ្លែងនូវការកោសរសើរចំពោះមហាគ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ ដែលបានរួមសាមគ្គី សហការគ្នាបានយ៉ាងល្អប្រសើរ ក្នុងការចូលរួមកិច្ចការងារសង្គម មនុស្សធម៌ ដោយមិនខ្លាចនឿយហត់ ពិសេសក្នុងដំណាក់ប្រឈមនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានចូលរួមយ៉ាងសកម្ម បើទោះបីជាប្រឈម និងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបានចូលរួមជាមួយក្រុមគ្រូពេទ្យ ចូលរួមចុះចាក់វ៉ាក់សាំងការជំងឺកូវីដ-១៩ ជូនពលរដ្ឋ។ ចំណុចទាំងនេះហើយដែលសបញ្ជាក់ឱ្យឃើញថា មហាគ្រួសារ ស.ស.យ.ក ពិតជាមានឆន្ទៈខ្ពស់ក្នុងកិច្ចការងារសង្គម ជាទំពាំងស្នងឫស្សី ជាសសរទ្រូងសម្រាប់ប្រទេសជាតិ ពោពេញទៅដោយសមត្ថភាព។

លោកបន្តថា៖ «ភាពជោគជ័យរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា មកទល់ពេលនេះ គឺដោយសារតែមានការចូលរួមយ៉ាងផុសផុលពីគ្រប់ស្ថាប័នពាក់ព័ន្ធ យល់ពីតម្លៃនៃក្រមការងារយុវជនរបស់ ដោយបានគាំទ្រចូលរួមទាំងកម្លាំងកាយចិត្ត ដើម្បីសង្គមជាតិយើងទាំងមូល»

ក្នុងនាមថ្នាក់ដឹកនាំក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា លោកបានធ្វើការជំរុញណែនាំបន្ថែមទៅដល់សមាជិក-សមាជិកា ត្រូវបន្តខិតខំបន្ថែមចូលរួមកិច្ចការងារសង្គម ទោះបីក្នុងកាលៈ ទេសៈណាក៏ដោយពិសេសក្នុងនាមយើងជាយុវជន ប្រកាន់ភ្ជាប់នូវក្រមសីលធម៌៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក