ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បង្ហោះសារអបអរសាទរបេក្ខជន លីម តិចម៉េង

ភ្នំពេញ៖ នៅទីបំផុត! ក្រោយទទួលបានសំឡេងគាំទ្រច្រើន បេក្ខជន លីម តិចម៉េង បានក្លាយជាម្ចាស់ពានរដូវកាលទី៤ ដែលទទួលបានសំឡេងគាំទ្រច្រើនជាង ថុល សុភិទិ, នាង ដាវីន និង ស៊ឹម ច័ន្ទពន្លឺ នៅវគ្គផ្តាច់ព្រ័ត្រ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារអបអរសាទរបេក្ខជន លីម តិចម៉េង តាមរយៈហ្វេសបុកផ្លូវការរបស់សម្តេចនៅរាត្រីថ្ងៃអាទិត្យ ទី២៨នេះ ដោយបានសរសេរថា «សូមអបអរសាទរចៅ លីម តិចម៉េង! ទីបំផុតជោគជ័យត្រូវបានទៅលើអ្នកឈ្នះ។»

សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាដ៏ថ្លៃថ្លាក្នុងកម្មវិធីវគ្គផ្តាច់ព្រ័ត្រនេះ ដោយ TOP 4 ម្នាក់ៗចំនួន ៦លានរៀល។

បេក្ខជន លីម តិចម៉េង មកពីខេត្តកំពង់ចាមបានឆ្លងកាត់ការប្រកួតជាច្រើនសប្តាហ៍កន្លងមកនោះ រហូតក្លាយជាម្ចាស់ពានរង្វាន់កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក «Cambodian Idol» រដូវកាលទី៤។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា លោកស្រី ម៉ែន សំអន បានអញ្ជើញចូលរួមក្នុងកម្មវិធីនៃវគ្គផ្តាច់ព្រ័ត្រនៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ។

ការប្រកួតប្រជែងនេះត្រូវបានទទួលការវាយតម្លៃពីគណៈកម្មការទាំង៤រូប ដែលជាតារាចម្រៀងដ៏ល្បីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាមានដូចជា អ្នកនាង ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណរាជ, លោក ណុប បាយ៉ារិទ្ធ,និងសុខ សីឡាលីន ពិសេសគឺការបោះឆ្នោតពីមហាជនតែម្តង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក