សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

គ្រឿងឧបករណ៍បំពងសម្លេងជាច្រើនគ្រឿងត្រូវបានស្នងការនរគបាលខេត្តកណ្តាល រៀបចំដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យយល់ដឹងពីហានិភ័យនៃការចម្លងមេរោគកូវីដ១៩

(ខេត្តកណ្តាល) ៖​ ស្នងការនគរបាលខេត្តកណ្តាល លោក ឈឿន សុចិត្រ បានរៀបចំម៉ូតូនិងគ្រឿងឧបករណ៍បំពងសម្លេងជាច្រើនគ្រឿង ព្រមទាំងបដាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីចេញទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋទូទាំងក្រុងតាខ្មៅ ឱ្យយល់ដឹងពីហានិភ័យនៃការចម្លងមេរោគកូវីដ១៩ ពិសេសអនុវត្តនូវសេចក្តីសម្រេចនានារបស់រាជរដ្ឋាភិបាល ពិេសេសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលស្តីពីវិធានការលម្អិតដើម្បីរិតបន្តឹងការអនុវត្តសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំេពញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវដ-១៩។ នេះបើតាមលោកស្នងការវ័យក្មេង លោក ឈឿន សុចិត្រ  បានប្រាប់មកក្រុងការងារ E-ARTS នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ។

លោកស្នងការខេត្តកណ្តាល បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះក្រុងតាខ្មៅបានរកឃើញនូវអ្នកវិជ្ជមានកូវីដ-១៩ជាច្រើននាក់ រហូតដល់រាជរដ្ឋាភិបាលសម្រេចបិទទីក្រុងតាខ្មៅតែម្តង ក្នុងគោលបំណងដើម្បីកាត់ផ្តាច់ការចម្លងមេរោគដ៏សាហាវនេះ។ លោក ឈឿន សុចិត្រ បានបន្ថែមទៀតថា ការចេញផ្សព្វផ្សាយបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសផ្សព្វផ្សាយនូវសាររបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្តជូនប្រជាពលរដ្ឋនៅពេលនេះគឺមានសារៈសំខាន់ណាស់ដើម្បីឱ្យប្រជាពលទូទាំងក្រុងតាខ្មៅនៅផ្ទះ កុំចេញដើរក្រៅ ហាមការជួបជុំ ពិេសសចូលរួមអនុវត្តកុំឱ្យខុសពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ស្នងការនគរបាលខេត្តកណ្តាល លោក ឈឿន សុចិត្រ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តកណ្តាល ពិសេសក្រុងតាខ្មៅសូមចូលរួមជាមួយរាជរដ្ឋាភិបាលអនុវត្ត ៣កុំ និង ៣ការពារ ដើម្បីចៀសឆ្ងាយពីការឆ្លងកូវីដ-១៩។ លោក ឈឿន សុចិត្រ ក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលដល់ពេលត្រូវចាក់វ៉ាក់សាំងលើកទី២ ទៅទទួលការចាក់វ៉ាក់សាំងតាមទីកន្លែងដែលក្រសួងសុខាភិបាលបានកំណត់ និងហាមផ្តាច់ធ្វើដំណើរឆ្លងក្រុង-ស្រុកក្នុងខេត្តកណ្តាល៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក