ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរខេត្តព្រះវិហារប្រាប់ឲ្យពលរដ្ឋប្រុងប្រយ័ត្ន ក្រោយស្ទឹងសែនឡើងលើសកំរិតប្រកាសអាសន្ន

ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានស្នើដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលកំពុងរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ និងបងប្អូនដែលកំពុងតែរស់នៅតាមតំបន់ងាយ រងគ្រោះដោយសារទឹកជំនន់មានការប្រុងប្រយ័ត្នក្រោយកម្រិតទឹកភ្លៀងបានបង្កជាជំនន់នៅក្នុងស្ទឹងសែនលើសកំរិតប្រកាសអាសន្នជាង ០,១០ម៉ែត្រ។ 

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃសៅរ៍ ទី២៧ ខែសីហានេះ លោក គីម រិទ្ធី បានបញ្ជាក់ថាគិតត្រឹមថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២២នេះ ទឹកស្ទឹងសែនមានកម្ពស់ ១១,៦០ម៉ែត្រ លើសពីកម្រិតប្រកាសអាសន្ន ០,១០ម៉ែត្រ។ លោកថា មូលហេតុដែលបង្កឲ្យមានកម្រិតទឹកស្ទឹងឡើងបែបនេះបណ្ដាលមកពី ស្ថានភាពទឹកភ្លៀង ដែលធ្លាក់ក្នុងខេត្តពីកម្រិតពីមធ្យមទៅខ្លាំងជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់គ្មា។

ដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះមហន្តរាយជាយថាហេតុ លោកស្នើដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ជាពិសេសអ្នកដែលកំពុងរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ និងអ្នកដែលកំពុងតែរស់នៅតាមតំបន់ងាយរងគ្រោះដោយសារទឹកជំនន់មួយចំនួន ប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិត ចៀសវាងកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ។ 

ក្នុងករណីប្រជាពលរដ្ឋដែលជួបគ្រោះទឹកជំនន់ សូមរាយការណ៍ និងផ្តល់ព័ត៌មានឲ្យបានឆាប់បំផុតដល់អាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តជាបន្ទាន់ ដើម្បីមាន លទ្ធភាពចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះបានទាន់ពេលវេលា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក