ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

មន្ទីរធម្មការស្នើអភិបាលខេត្តសៀមរាបទប់ស្កាត់ករណីលោក ខឹម វាសនា គៀងគរមនុស្សទៅដីចំការខ្លួន

សៀមរាប៖ ប្រធានមន្ទីរធម្មការខេត្តសៀមរាបលោក វណ្ណ ប៊ុនណា បានស្នើទៅអភិបាលខេត្តសៀមរាប លោក ទៀ សីហា ឱ្យមានវិធានការទប់ស្កាត់ករណីគៀងគរមនុស្សទៅដីចំការរបស់លោក ខឹម វាសនា ដោយថាជាសកម្មភាពខុសច្បាប់។ 

ក្នុងលិខិតផ្ញើទៅកាន់អភិបាលខេត្តសៀមរាបថ្ងៃទី២៦ ខែសីហា លោក វណ្ណ ប៊ុនណា បានបញ្ជាក់ថា រាល់សកម្មភាពសាសនាដែលមានការចូលរួមមនុស្សលើសពី ១០០នាក់ ត្រូវសុំ ការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ហើយអាចធ្វើបានតែក្នុងវត្តអារាម ឬទីតាំងសាសនាដែលស្របច្បាប់ប៉ុណ្ណោះ។ 

លោកអត់លើកឡើងថាករណីលោក ខឹម វាសនា បំផុសបំផុលមនុស្សឲ្យមកកាន់ដីចម្ការរបស់ខ្លួនគឺ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងធ្វើឲ្យមានចលាចលផ្សេងៗកើតឡើង ព្រមទាំងធ្វើឲ្យប្រជាពលរដ្ឋខាតបង់ផលប្រយោជន៍ផងដែរ។ ហើយកាប៉ាងខ្លួនធ្វើជាព្រះនោះវាសល់គឺកាន់តែខុសច្បាប់ថែមទៀត។ 

លោកថា៖ «ផ្អែកតាមខ្លឹមសារសារាចរអន្តរក្រសួងលេខ ០០៣ ស.រ យោងខាងលើ បានចែងថា ហាមធ្វើសកម្មភាពខុសឆ្គង តាំងខ្លួនជាអ្នកមានបុណ្យ ឬជាព្រះបាទធម្មិក ដោយយកព្រះនាមព្រះពុទ្ធសាសនារបស់រដ្ឋមកបាំងបិទមហិច្ឆតាផ្ទាល់ខ្លួនដើម្បីផលប្រយោជន៍ណាមួយ»។ 

ដីចំការម្រេចលោក ខឹម វាសនា ស្ថិត នៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ 

គួរឲ្យដឹងផងដែរថានៅប៉ុន្មានថ្ងៃនេះលោក ខឹម វាសនា ដែលអំពាវនាវឲ្យអ្នកគាំទ្ររបស់លោកធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីបញ្ជៀសនៅគ្រោះហន្តរាយពិភពលោកដែលនឹងត្រូវជន់លិចលង់។ ការអំពាវនាវនេះបានធ្វើឱ្យអ្នកគាំទ្ររបស់លោកទាំងក្នុងស្រុកនិងក្រៅប្រទេសមួយចំនួនបាននាំគ្នាសម្រុកទៅកាន់ខេត្តសៀមរាបផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក