ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ថានទូតកម្ពុជាប្រចាំកូរ៉េខាងត្បូងអំពាវនាវឲ្យពលករដែលជឿតាមលោក ខឹម វាសនា ឲ្យគិតឡើងវិញ

កូរ៉េ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ អំពាវនាវដល់ពលករខ្មែរនៅកូរ៉េកុំឲ្យមានការភិតភ័យ និងស្លន់ស្លោតាមការការឃោសនាប្រជាភិថុតិបែបអបិយជំនឿរបស់លោក ខឹម វាសនា ប្រាសចាកពីការពិតនាំគ្នាត្រលប់មកស្រុកខ្មែរវិញខុសច្បាប់ការងារ។ 

ស្ថានទូតកម្ពុជាបានលើកឡើងថា៖ «ការវិលត្រលប់ទៅកម្ពុជាយ៉ាងប្រញ៉ាប់នេះ ដោយមិនបានទទួលការអនុញ្ញាតពីនិយោជក គឺជាអំពើខុសច្បាប់ ហើយបងប្អូនប្រឈមនឹងការបាត់បង់ការងារនិងផលប្រយោជន៍ កិត្តិយស កេរ្តិ៍ឈ្មោះ និងប៉ះពាល់ដល់ឱកាសការងារសម្រាប់បងប្អូនពលករខ្មែរដទៃទៀតទៅថ្ងៃអនាគត ព្រមទាំងធ្វើឱ្យសង្វាក់ ផលិតកម្មរបស់និយោជកកូរ៉េរងនូវផលប៉ះពាល់ផងដែរ»។ 

ស្ថានទូតស្នើដល់សាធារណជនពិចារណាឱ្យបានម៉ត់ចត់ ជៀសវាងការជឿទៅលើសំដីបំផុសបំផុលទាំងនោះ ដែលនាំមកនូវការបាត់បង់ផលប្រយោជន៍ផ្ទាល់នាពេលអនាគត។

គួរឲ្យដឹងផងដែរថានៅប៉ុន្មានថ្ងៃនេះលោក ខឹម វាសនា ដែលអំពាវនាវឲ្យអ្នកគាំទ្ររបស់លោកធ្វើដំណើរទៅកាន់ខេត្តសៀមរាបដើម្បីបញ្ជៀសនៅគ្រោះហន្តរាយពិភពលោកដែលនឹងត្រូវជន់លិចលង់។ ការអំពាវនាវនេះបានធ្វើឱ្យអ្នកគាំទ្ររបស់លោកទាំងក្នុងស្រុកនិងក្រៅប្រទេសមួយចំនួនបាននាំគ្នាសម្រុកទៅកាន់ខេត្តសៀមរាបផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក