ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ភាពជាអ្នកដឹកនាំ៖ លោក ហ៊ុន ម៉ាណែត បង្ហាញពីច្បាស់លាស់រវាងមនោសញ្ចេតនា និងការងារ

ភ្នំពេញ៖ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបង្ហាញពីទស្សនៈនិងបទពិសោធន៍ការងាររបស់លោកពាក់ព័ន្ធទៅនឹងមនោសញ្ចេតនានិងការងារ។ លោកបានលើកឡើងថា ការមានមនុស្សសញ្ចេតនាគឺត្រូវតែធ្វើការយោគយល់ស្មើគ្នា ខណៈការងារត្រូវប្រកាន់ជំហរច្បាស់លាស់យុត្តិធម៌។ 

លោក ហ៊ុន ម៉ាណែត បានបង្ហោះនៅលើហ្វេសបុកផេករបស់លោកនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នេះដែលបានបង្ហាញពីភាពជាអ្នកដឹកនាំបញ្ជាការដ្ឋានកងទ័ពជើងគោក សម្រេចចិត្តឲ្យមានការប្រឡងធ្វើជានាយទាហានគឺត្រូវមានភាពស្មើគ្នារវាងកូនអតីតយុទ្ធជន កូនមន្ត្រី និងកូនពលរដ្ឋស៉ីវិល។ 

លោកថា៖ «បើឲ្យមួយអត់មួយគឺអត់យុត្តិធម៌ តែបើឱ្យទាំងអស់គ្នាដល់កូនអតីតយុទ្ធជន កូននាយទាហានរបស់យើង តើការប្រលងយើងចាំបាច់ប្រលងធ្វើអី? បើ៣០ភាគរយអ្នកជាប់គឺជាប់នៅអន្តរាគមន៍ហើយ។ មានឆ្នាំដំបូងមានអ្នកអន់ចិត្តខឹងខ្ញុំច្រើនតែដល់យូរទៅៗ សួរព្រោះខ្ញុំប្រាប់ថា ក្នុងគណៈកម្មការបើបាន បានទាំងអស់គ្នាបើអត់ អត់ទាំងអស់គ្នា បើបានមួយអត់មួយគឺសតិអារម្មណ៍និងអយុត្តិធម៌»។ 

ការធ្វើបែបនេះធ្វើឲ្យមន្ត្រីមួយចំនួនថា លោក ហ៊ុន ម៉ាណែត ពុំមនោសញ្ចេតនា។ លោកបានទទួលស្គាល់តែលោកបានប្រាប់ពីអត្ថន័យមនោសញ្ជេតនាវិញថា៖ «បើនិយាយពីមនោសញ្ជេតនាគឺត្រូវធ្វើឲ្យទូលំទូលាយបំផុតមិនចាំបាច់អ្នកស្គាល់គណកម្មការបានជាប់ទេ! កូនពីណាក៏ដោយ ឱ្យតែចង់ប្រឡងមានសមត្ថភាពមិនចាំបាច់ស្គាល់គណកម្មការអគ័រជាប់។ ហ្នឹងហើយគឺមនោសញ្ជេតនាទាំងអស់»។ 

នេះជាការប្រកាសរបស់លោកឧត្តមសេនីយ៍ឯក ក្នុងពិធីសំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិជូនយោធិនត្រូវចូលសោធននិវត្តន៍ឆ្នាំ២០១៩ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩។ 

លោក ហ៊ុន ម៉ាណែត អាយុ ៤៤ឆ្នាំ គឺជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ លោកជាជនជាតិកម្ពុជាដំបូងដែលបញ្ចប់ការសិក្សានៅឯបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក និងជាបណ្ឌិតសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេសផងដែរ។ បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត មានឋារន្តរស័ក្កិជាឧត្តមសេនីយ៍ឯក ផ្កាយ៣ កាន់តួនាទីជាអគ្គមេបញ្ជារងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក