ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីបង្ហាញរូបថតមួយសន្លឹកដែលថាមានតម្លៃបំផុតសម្រាប់ដំណើរការសន្ដិភាពនៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញរូបថតមួយសន្លឹកដែលហៅថាជារូបថតដ៏មានតម្លៃសម្រាប់ដំណើរការសន្តិភាពនៅកម្ពុជា។ 

រូបថតមួយសន្លឹកនោះគឺរូបថតចាប់ដៃគ្នារវាងសម្ដេចតេជោ និងអតីតអង្គព្រះមហាក្សត្រសម្ដេច ព្រះ នរោត្តម សីហនុ។ 

សម្តេចតេជោបានសរសេរលើហ្វេសប៊ុករបស់សម្តេចដោយភ្ជាប់ជាមួយនូវរូបថតនេះថា៖ «រូបថតមួយសន្លឹកនេះមានតម្លៃខ្លាំងណាស់សម្រាប់ដំណើរការសន្តិភាពនៅកម្ពុជា។ ជំនួបសម្ងាត់រវាងសម្តេចឪជាមួយខ្ញុំនៅហ្សាកាតាថ្ងៃ២ និងថ្ងៃ៤ មិថុនា ១៩៩១ ដែលបានព្រមព្រៀងគ្នាជាសម្ងាត់បាននាំមកនៅការជំរុញល្បឿននៃការស្វែងដំណោះស្រាយនយោបាយនៅកម្ពុជាតាមរយៈកិច្ចព្រមព្រៀងប៉ារីស»។

សម្ដេចតេជោនឹងជំរាបជូនអំពីការព្រមព្រៀងជាសម្ងាត់នេះនៅពេលវេលាសមស្របណាមួយ។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន គឺជាភាគីមួយក្នុងចំណោមភាគីទាំង៤ ដែលចរចារកសន្តិភាពសម្រាប់កម្ពុជានៅឆ្នាំ១៩៩១។ បើទោះជាយ៉ាងណាការចរចារកសន្តិភាពជាមួយនេះនៅមិនទាន់បានសន្ដិភាពពេញលេញនៅឡើយទេ រហូតដល់សម្ដេចតេជោដាក់ចេញនយោបាយឈ្នះក្នុងឆ្នាំ១៩៩៨ ទើបបញ្ចប់ទាំងស្រុងនៅចលនាខ្មែរក្រហមដែលបង្កើតអោយកម្ពុជាមានសន្តិភាពដល់សព្វថ្ងៃនេះ។ នយោបាយឈ្នះឈ្នះបានធ្វើឱ្យកម្ពុជាត្រលប់ជាប្រទេសមានសុខសន្ដិភាព ការរួបរួមជាតិឡើងវិញ បន្ទាប់ពីប្រទេសនេះត្រូវបានបែកបាក់អស់ជាង៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក