ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រវត្តិសាស្ត្រនៅពីក្រោយរូបភាពទាំង ៤សន្លឹកដែលសម្ដេចតេជោប្រកាសព្រឹកមិញត្រូវបានទម្លាយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទម្លាយឱ្យដឹងនូវទិដ្ឋភាពប្រវត្តិសាស្ត្រពីក្រោយរូបថតចំនួន ៤សន្លឹកដែលសម្ដេចតេជោប្រកាសសួររកប្រភពកាលពីព្រឹកមិញ។ សម្ដេចតេជោបានបញ្ជាក់ថារូបទាំង៤នោះគឺស្ថិតក្នុងកម្មវិធី២ផ្សេងគ្នាតែក្នុងគោលដៅតែមួយគឺដើម្បីស្វែងរកសន្ដិភាពជូនប្រទេសកម្ពុជា។

សម្ដេចតេជោបានឱ្យដឹងនៅល្ងាចថ្ងៃទី២៦ ខែសីហានេះថា រូបទាំង ៤សន្លឹកនេះ ថតនៅក្នុងកម្មវិធី INDONESIA-CAMBODIAN WAR-PEACE TALKS ក្នុងឆ្នាំ១៩៩០ ក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។ ក្នុងនោះរូបថត ២សន្លឹកគឺត្រូវបានថតនៅក្នុងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៩០ ដោយលោក Kraipit PHANVUT ចំណែករូបថត ២សន្លឹកទៀត គឺត្រូវបានថតនៅក្នុងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៩០ ដោយលោក Francis SILVAN។

សម្ដេចេជោបានរម្លឹកពីប្រវត្តិនៃកិច្ចប្រជុំទាំងពីរនេះថា៖ «ប្រជុំក្នុងខែកុម្ភៈ ឆ្នាំ១៩៩០ គឺប្រជុំក្រោយបើកប្រជុំសន្និសីទប៉ារីសមិនជោគជ័យ។ ការប្រជុំមានការចូលរួមពីសហប្រធានសន្និសីទប៉ារីសបារាំងនិងឥណ្ឌូណេស៊ីថែមទាំងតំណាងពិសេសអគ្គលេខាអង្គការសហប្រជាជាតិនិងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ការ៉េត អេវិន។ បណ្តាប្រទេសអាស៊ាន៦និងប្រទេសឥណ្ឌូចិន៣។ ការប្រជុំនេះគេឱ្យឈ្មោះថាការប្រជុំក្រៅផ្លូវការអំពីកម្ពុជាដែលហៅកាត់ថា (IMC)។ នេះជាការប្រជុំដែលគួរឱ្យចងចាំដែលយើងប្រជុំរហូតម៉ោង ២និង៣០នាទីទៀបភ្លឺហើយខ្ញុំធ្វើសន្និសីទសារព័ត៌មាននៅម៉ោង ៣ទៀបភ្លឺ»

សម្ដេចតេជោបន្ថែមថា៖ «ឯការប្រជុំមួយទៀតនៅខែកញ្ញា ១៩៩០ នៅហ្សាកាតាឥណ្ឌូណេស៊ីដដែលតែការប្រជុំលើកនេះក្រៅពីភាគីកម្ពុជាមានការចូលរួមតែអាលីអាឡាតាស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីប៉ុណ្ណោះដែលលទ្ធផលសំខាន់គឺរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC) តាមរូបមន្ត 6+6 ឬ 6+2+2+2 បន្ទាប់ពីការចុះហត្ថលេខាបង្កើតនៅតូក្យូប្រទេសជប៉ុន។ បន្ទាប់ពីមានសមាសភាព SMC មកប្រជុំនៅស្ថានទូតកម្ពុជានៅទីក្រុងបាងកកប្រទេសថៃ ក្នុងខែកញ្ញា១៩៩០ ដដែល»

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថាដូចដែលអ្វីបានរៀបរាប់ និងរូបថតពេលនោះសម្ដេចតេជោទើបមានអាយុ ៣៨ឆ្នាំបន្ទាប់ពីធ្វើនាយករដ្ឋមន្ត្រីបាន៥ឆ្នាំ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន គឺជាភាគីមួយក្នុងចំណោមភាគីទាំង៤ ដែលចរចារកសន្តិភាពសម្រាប់កម្ពុជានៅឆ្នាំ១៩៩១។ បើទោះជាយ៉ាងណាការចរចារកសន្តិភាពជាមួយនេះនៅមិនទាន់បានសន្ដិភាពពេញលេញនៅឡើយទេ រហូតដល់សម្ដេចតេជោដាក់ចេញនយោបាយឈ្នះក្នុងឆ្នាំ១៩៩៨ ទើបបញ្ចប់ទាំងស្រុងនៅចលនាខ្មែរក្រហមដែលបង្កើតអោយកម្ពុជាមានសន្តិភាពដល់សព្វថ្ងៃនេះ។ នយោបាយឈ្នះឈ្នះបានធ្វើឱ្យកម្ពុជាត្រលប់ជាប្រទេសមានសុខសន្ដិភាព ការរួបរួមជាតិឡើងវិញ បន្ទាប់ពីប្រទេសនេះត្រូវបានបែកបាក់អស់ជាង៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក