ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២៣-២៩ ខែមិថុនា ឆ្នាំ២០២១

ភ្នំពេញ: នៅថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសអំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២៣-២៩ ខែមិថុនា ឆ្នាំ២០២១ នាសប្ដាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបនៃប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងល្បឿនបង្គួរ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ ºC 

- នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។ ទន្ទឹមនោះផ្នែកមួយចំនួននៃបណ្តាខេត្តភាគខាងក្រោមអាចមានភ្លៀងធ្លាក់ច្រើន។

២-បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

- សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ C

- សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C

- នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។

៣-តំបន់មាត់សមុទ្រ ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

- សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C

- នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ។

ក្រសួងបានអំពាវនាវដល់សាធារណជន ជាពិសេសប្រជានេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក