ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ចុះ MOU ជាមួយសណ្ឋាគារមួយដើម្បីផ្ដល់កម្មសិក្សាដល់និស្សិត

ភ្នំពេញ៖ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដើម្បីផ្តល់កម្មសិក្សាដល់និស្សិតនូវមុខជំនាញបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ច។

ការចុះអនុស្សរណៈធ្វើឡើងនៅសណ្ឋាគារហៃយ៉ាត់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ដោយតំណាងឱ្យវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ លោក តាន់ កុសល ជាមួយអ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ លោក Juan Mercadante ដោយកិច្ចព្រមព្រៀងនេះមានរយៈពេល ២ឆ្នាំជាមួយគ្នា ដែលសណ្ឋាគារនឹងផ្តល់ធនធាន សិក្ខាសាលា ការបណ្តុះបណ្តាល ការប្រឹក្សាបច្ចេកទេស និងកម្មវិធីសិក្សាដល់និស្សិត NIEI ដើម្បីជួយកសាងជំនាញរបស់ពួកគេនៅក្នុងផ្នែកសំខាន់ៗនៃបដិសណ្ឋារកិច្ច។

ការរៀបចំរវាងសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ និងវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) គឺស្របតាមកម្មវិធីសកលរបស់ Hyatt RiseHY ដែលជាកម្មវិធីមួយដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសការងាររបស់ឧស្សាហកម្មបដិសណ្ឋារកិច្ចដល់និស្សិតវ័យក្មេង។ ផ្អែកលើគំនិតផ្តួចផ្តើមនេះនៅត្រឹមឆ្នាំ២០២៥ សណ្ឋាគារ ហៃយ៉ាត់ ជុំវិញពិភពលោកប្តេជ្ញាថានឹងផ្ដល់ឱកាសការងារដល់យុវជនដែលមិនមានសមត្ថភាព និងឱកាសគ្រប់គ្រាន់ក្នុងការទទួលបានការអប់រំនៅសាលា ឬឱកាសធ្វើការចំនួន ១ម៉ឺននាក់ ដែលមានអាយុពី ១៦ទៅ ២៤ឆ្នាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក