ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គោជាន់មីនផ្ទុះផ្អើលព្រំដែនកម្ពុជា-ថៃ

បន្ទាយមានជ័យ៖ សត្វគោរបស់កសិករថៃបានដើរចូលព្រំដែនកម្ពុជា-ថៃ ជាន់មីនផ្ទុះផ្អើលប្រជាពលរដ្ឋកាលពីម៉ោងជិត២រសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅចំណុចបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

តាមការឱ្យដឹងរបស់នគរបាលការពារព្រំដែនគោកលេខ៩១១ ឱ្យដឹងថា ហេតុការណ៍នោះបានផ្ទុះសម្លាប់គោមួយក្បាលក្នុងចំណោមហ្វូងដែលចូលស៊ីស្មៅនោះ នៅជិតព្រំដែនកម្ពុជា-ថៃ មុខភូមិសាស្ត្រភូមិល្បើកស្វាយ ឃុំ /ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ (ខាងកម្ពុជា) ទល់មុខភូមិណងយ៉ាកែវ ឃុំ/ស្រុកឃោគស៊ូង ខេត្តស្រះកែវ (ខាងថៃ)។

មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៩១១ លោកវរសេនីយ៍ឯក សូ ចាន់ណារី បានបន្តឱ្យដឹងថា៖ «ផ្ទុះងាប់គោ ១ក្បាល ខ្ទេចខ្លួនសល់ក្បាល។ រីឯគោផ្សេងទៀតនាបានផ្អើលរត់ចេញក្រៅចំការមីនអស់ ចំពោះម្ចាស់គោ និងកម្លាំងសមត្ថកិច្ចមិនអាចចូលដល់ចំណុចនេះឡើយ ព្រោះកន្លែងនេះជាតំបន់ចំការមីន (រ៉បបន្ទាត់ព្រំដែន)»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក