ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រព័ន្ធធារាសាស្ត្រកម្ពុជាមិនទាន់អាចស្រោចស្រពដីកសិកម្មបាន១០០ភាគរយនៅឡើយ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម លោក ប៊ុន ហ៊ាន បានឱ្យដឹងថាបច្ចុប្បន្នប្រព័ន្ធធារាសាស្ត្រកម្ពុជាអាចស្រោចស្រពផ្ទៃដីកសិកម្មរបស់ពលរដ្ឋបានជិត ២លានហិតា ដែលស្មើនឹងជាង ៦១ភាគរយនៃផ្ទៃដីកសិកម្មសរុបជាង ៣លានហិតា ខណៈលោកមិនអាចបញ្ជាក់បានទេថាតើពេលណាការពង្រីកប្រព័ន្ធធារាសាស្ត្រនេះអាចបំពេញបាន ១០០ភាគរយដល់ពលរដ្ឋ។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានអំពីវឌ្ឍនភាពការងាររយៈពេល៥ឆ្នាំ របស់ក្រសួងធនធានទឹក ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហានេះ លោក ប៊ុន ហ៊ាន បានថ្លែងថា ការដែលមិនអាចបំពេញគ្រប់ផ្ទៃដីកសិកម្មនេះគឺមកពីការពង្រីកផ្ទៃដីកសិកម្មរបស់ពលរដ្ឋមានជារៀងរាល់ឆ្នាំ។

លោកថា៖ «សួរថាពេលណាទើបបម្រើឱ្យអស់? គឺចម្លើយមិនមានទេ។ ដូចលោកប្រធានមន្ទីរខេត្តពោធិ៍សាត់បានលើកឡើងហើយថា ផែនការតែ ១ម៉ឺន ដល់ពេលបំពេញហើយផ្ទៃដីកសិកម្មឡើងដល់ ១១ម៉ឺន៥ពាន់ ដល់ពេលយើងដេញឡើងទៀតថាយើងកំណត់ប៉ុន្មានគឺមិនអាចទេ»

ជាទិសដៅទៅមុខទៀតដើម្បីធានានូវនិរន្តភាពភាពទឹកសម្រាប់ចែកចាយដល់ពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយគ្រប់គ្រងធនធានទឹកឱ្យបានល្អប្រសើរនៅពេលមានទឹកជំនន់ដោយបន្តអភិវឌ្ឍន៍អាងស្ដុកទឹកនៅតាមទីតាំងសំខាន់ៗដើម្បីរក្សាទឹកទុក បញ្ចៀសនូវជំនន់ និងចែកចាយនារដូវប្រាំង។

គិតមកដល់ពេលនេះក្រសួងធនធានទឹកបានកសាងអាងស្ដុកទុកទឹកបានប្រមាណ ២៥ភាគរយនៃផែនការហើយ ខណៈនៅជាង ៧៥ភាគរយទៀតអាស្រ័យលើទុនវិនិយោគ។

ក្នុងឆ្នាំ២០២១ វិស័យកសិកម្មបានរួមចំណែកប្រមាណ ២៤,៤%នៃផលិតផលសរុបក្នុងស្រុក។ ក្នុងឆ្នាំដដែលនេះកម្ពុជាប្រមូលផលសរុបពីការការដាំដុះស្រូវបានជាង ១២,២១លានតោន លើផ្ទៃដីដាំដុះចំនួន ៣,៥៥លានហិចតា៕ 

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក