ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបោះពុម្ពបំណុលសាធារណៈដាក់លក់ជាលើកដំបូង

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចប្រកាសថានឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូងក្នុងទំហំប្រមាណ ៣០០លានដុល្លារអាមេរិក ដែលនឹងចាប់ផ្ដើមលក់ចាប់ពីខែកញ្ញា ឆ្នាំ២០២២តទៅ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា មូលបត្ររដ្ឋនេះមានតម្លៃ១លានរៀលក្នុងមួយប័ណ្ណ ដែលមានរយៈពេលសងត្រលប់១ឆ្នាំ ៣ឆ្នាំ និង៥ឆ្នាំ។

បើតាមក្រសួងសេដ្ឋកិច្ច វិនិយោគិនមូលបត្ររដ្ឋនឹងទទួលបានការលើកទឹកចិត្តពន្ធដារ និងលើកទឹកចិត្តក្នុងវិស័យធានាគារផងដែរ។

មូលបត្របំណុលរបស់រដ្ឋ គឺជាមូលបត្របំណុលដែលចេញដោយរដ្ឋាភិបាល ដើម្បីគាំទ្រការចំណាយ និងកាតព្វកិច្ចរបស់រដ្ឋាភិបាល។ មូលបត្របំណុលរដ្ឋាភិបាលអាចបង់ការប្រាក់តាមកាលកំណត់ដែលហៅថាការទូទាត់ប័ណ្ណ។ មូលបត្របំណុលរបស់រដ្ឋាភិបាលដែលចេញដោយរដ្ឋាភិបាលជាតិជារឿយៗត្រូវបានចាត់ទុកថាជាការវិនិយោគដែលមានហានិភ័យទាប។

យោងតាមសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុ២០២២ រដ្ឋាភិបាលកម្ពុជាមានគ្រោងបោះផ្សាយលក់មូលបត្របំណុលរដ្ឋ (Government Bond) ជាលើកដំបូងនៅឆ្នាំ២០២២នេះ ដើម្បីរកថវិកាមកគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក