ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រៀបធៀបលោក សម រង្ស៊ី ដូចសេះងាប់គ្មានអ្នកយកចិត្តទុកដាក់

ភ្នំពេញ៖ ប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានលើកឡើងដោយប្រៀបធៀបលោក សម រង្ស៊ី ដូចសេះមួយក្បាលដែលងាប់មិនអាចប្រើប្រាស់បាន ហើយក៏គ្មានអ្នកយកចិត្តទុកដាក់ទៀតផង។ លោកលើកឡើងបែបនេះដោយឆ្លើយទៅនឹងសំណួររបស់ EAC News ដែលសួរទាក់ទងនឹងការប្រកាសចង់វិលត្រលប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី។

ថ្លែងប្រាប់អ្នកយកព័ត៌មាន EAC News នៅទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានលើកឡើងថា៖ «យើងមិនវ៉ៃសេះងាប់ទេ! អ្វីដែលយើងឃើញជាក់ស្ដែង យើងឃើញទាំងថ្នាក់ជាតិនិងអន្តរជាតិ គេមិនយកចិត្តទុកដាក់នឹងគាត់ទេ!»

កាលពីថ្ងៃទី១៩ ខែសីហា ព្រះរាជអាជ្ញា សេង ហៀង បានចេញដីកាកោះហៅ លោក សម រង្ស៊ី និងអតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ៧រូបផ្សេងទៀតឱ្យចូលបន្ទប់សវនាការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៨និង ៣០នាទីជាកំហិត ដើម្បីឆ្លើយដោះសារពីការចោទប្រកាន់បទល្មើសរួមគំនិតក្បត់ដែលបានប្រព្រឹត្តបទល្មើសរួមគំនិតក្បត់កាលពីឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់ទៀត តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រុមព្រហ្មទណ្ឌ។

ទណ្ឌិតដែលជាប់ទោសរាប់មិនអស់នៅកម្ពុជា សម រង្ស៊ី កាលពីថ្ងៃទី២៣ ខែសីហា បានសរសេរនៅលើហ្វេសបុកផេករបស់លោកថាលោកនឹងមករាជធានីភ្នំពេញវិញតាមដីការកោះរបស់តុលាការ តែលោកស្នើដល់នាយករដ្ឋមន្ត្រីកម្ពុជាលើកបម្រាម៣ចំពោះគាត់ ដោយអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ដឹកលោកចូលប្រទេសបាន បើកព្រំដែនថៃឱ្យលោកចូលស្រុក និងអនុញ្ញាតដល់ពលរដ្ឋខ្មែរដែលគាំទ្រលោក ចេញទៅគាំទ្រលោកផង។

ចំណុចនេះត្រូវបានលោក ផៃ ស៊ីផាន ចាត់ទុកថាជានយោបាយព័ត៌មាន និងមានចេតនាចង់ឱ្យនាយករដ្ឋមន្ត្រីឆ្លើយតបដើម្បីកេរ្តិ៍ឈ្មោះរបស់ សម រង្ស៊ី ឡើងមកវិញប៉ណ្ណោះ។

លោកថា៖ «គេចង់ឱ្យសម្ដេច (នាយករដ្ឋមន្ត្រី) ឆ្លើយតប។ ដូច្នេះវាគ្មានផលប្រយោជន៍អីទេ ព្រោះសេះវាងាប់ហើយយើងមិនដែលវ៉ៃសេះងាប់ហ្នឹងឱ្យគេចាប់អារម្មណ៍ទេ»

លោក សម រង្ស៊ី បានគម្រោងត្រលប់មកកម្ពុជាវិញម្ដងរួចមកហើយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តែត្រូវបានរារាំងដោយរដ្ឋាភិបាលក្រោយបានដឹងពីផែនការផ្ដួលរំលំតាមរយៈផែនការវិលត្រលប់នេះ រួមមានសកម្មភាញញុះញង់ឱ្យកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការបះបោរប្រឆាំងរដ្ឋាភិបាល ញុះញង់ឱ្យពលរដ្ឋងើបបះបោរប្រឆាំងរដ្ឋ និងការរៃអង្គាសថវិកាចិញ្ចឹមកម្លាំងខុសច្បាប់ដើម្បីគាំទ្រសកម្មភាពនេះ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានសរសេរលើទំព័រហ្វេសបុករបស់លោកកាលពីឆ្នាំ២០២១ថា៖ «អំពើនិងសកម្មភាពខាងលើទាំងនេះ មានភ័ស្តុតាងច្បាស់លាស់ និងរឹងមាំ ហើយភ័ស្តុតាងទាំងនេះមួយចំនួន អាចរកបានដោយងាយស្រួល ព្រោះទណ្ឌិត សម រង្ស៊ី និងបក្ខពួក បានប្រើប្រាស់ហ្វេសប៊ុកនិងបណ្តាញសង្គមដទៃទៀតធ្វើជាមធ្យោបាយដើម្បីបង្ហោះសារញុះញង់ និងបម្រើឱ្យផែនការសកម្មភាពទុច្ចរិតរបស់ខ្លួនខាងលើ»

ផែនការនេះហើយដែលធ្វើឱ្យមនុស្សជិត៦០នាក់ជាប់គុក និងមានឈ្មោះជាប់គុកដែលតុលាការរាជធានីភ្នំពេញបានប្រកាសសាលក្រមកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក