ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគ្គរដ្ឋទូតទួរគីថ្មីមានជំនឿថាទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ទួរគីនឹងកើនឡើងក្នុងអាណត្តិរបស់លោកស្រី

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតទួរគីថ្មីប្រចាំកម្ពុជាលោកស្រី Ulku Kocaefe បានលើកឡើងថាដើម្បីបំពេញនូវកិច្ចព្រមព្រៀងដែលប្រទេសកម្ពុជានិងតួគីបានចុះហត្ថលេខាជាមួយគ្នាកាលពីកន្លងមក ស្ថានទូតទួរគីនិងបង្កើតនូវការិយាល័យពាណិជ្ជកម្មមួយ។ដើម្បីជម្រុញនូវកិច្ចការទាំងនេះ។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជានៅមានសន្តិភាពព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហានេះលោកស្រី Ulku Kocaefe បានលើកឡើងថាលោកស្រីនឹងប្ដេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងរវាងកម្ពុជានិងតួនាទីឱ្យកាន់តែរីកចម្រើនបន្ថែមទៀតជាមួយនឹងការបង្កើននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានព្រមព្រៀងស្រាប់រួចមកហើយ។

ជំនួយការសម្ដេចតេជោគឺលោក អ៊ាង សុផល្លែតបានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «ការិយាល័យពាណិជ្ជកម្មនិងបើកឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើស្រុកវិស័យទាំងទ្វេភាគីទាំងក្នុងក្របខ័ណ្ឌតំបន់និងក្របខណ្ឌពិភពលោក»

លោកស្រីបានបញ្ជាក់ថាកម្ពុជាទួរគីមានសក្កដានុពលច្រើនដែលអាចធ្វើការជាមួយគ្នាបាន។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយនឹងលោកស្រីឯកអគ្គរដ្ឋទូត និងបានស្វាគមន៍ការបង្កើតការិយាល័យពាណិជ្ជកម្មនៅស្ថានទូតទួរគីផងដែរ។

ជំនួយការសម្ដេចតេជោគឺលោក អ៊ាង សុផល្លែតបានដកស្រង់ប្រាសាន៍សម្ដេចតេជោប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «សង្ឃឹមថាការិយាល័យពាណិជ្ជកម្មនឹងសិក្សាស្វែងយល់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត»

គួរបញ្ជាក់ដែរថា ទំនាក់ទំនងការទូតរវាងកម្ពុជា-ទួរគី នៅកម្រិតគណៈប្រតិភូត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៧ ហើយមកដល់ឆ្នាំ២០១៣ ទើបប្រទេសទួរគីបានបង្កើតស្ថានទូតរបស់ខ្លួនក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជាជាផ្លូវការ។ ក្រោយពីសង្រ្គាមរាំរ៉ៃ កម្ពុជាក៏បានភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយតួគីក្នុងឆ្នាំ១៩៩៤ ហើយមកដល់ឆ្នាំ ២០២២ ដែលមានរយៈពេល ២៨ឆ្នាំ កម្ពុជាបានសម្ភោធអគារស្ថានទូតផ្លូវការនៅក្រុងអង់ការ៉ា៕

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក