ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីកំពុងពិនិត្យលក្ខណៈបច្ចេកទេសក្នុងការរក្សាសំណង់ដែលទុកចោលកុំឱ្យមានគ្រោះថ្នាក់

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក លី រស្មី បានឱ្យដឹងថាពេលនេះលោកកំពុងសិក្សាពីលក្ខណៈបច្ចេកទេសដើម្បីរក្សាគុណភាពសំណង់ដែរទុកចោលដើម្បីកុំឱ្យការទុកចោលនេះបង្ករគ្រោះថ្នាក់ជាយថាហេតុណាមួយនៅពេលគ្មានការសាងសង់បន្ត។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់សន្នីសិទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃពុធ ទី២៤ ខែសីហានេះ លោក លី រស្មី បានឱ្យដឹងថាលោកមានការបារម្ភពីផលប៉ះពាល់ដែលអាចកើតមាននៅពេលដែលសំណង់ត្រូវបានរក្សាទុកចោលដោយគ្មានការសាងសង់បន្ត។

លោកថា៖ «ជាពិសេសនៅខេត្តព្រះសីហនុ! ប្រាកដហើយដែលសំណង់ដែលយើងចោលយូរនឹងមានបញ្ហារឿងគុណភាព តែយើងអាចឆ្លើយតបទៅបែបនេះវិញថាបើសិនសំណង់ហ្នឹងការវិនិយោគរបស់វិនិយោគិនហ្នឹង គឺមិនអាចប្រព្រឹត្តិទៅបានត្រូវតែមានការថែទាំងមួយសមស្របដើម្បីថែរក្សាសំណង់ហ្នឹងឱ្យបានគ់ងវង្ស ព្រោះអីសំណង់តែ៥ឆ្នាំយើងលែងធ្វើហើយអត់បានថែទាំវាគឺវាមានបញ្ហាហើយ ជាពិសេសសំណង់ដែលអត់បានធ្វើហើយ»

អគ្គនាយករដ្ឋបាលក្រសួងរៀបចំដែនដី និងជាអ្នកនាំពាក្យលោក សេង ឡូត បានឱ្យដឹងថាការខកខាននូវការសាងសង់បញ្ចប់នូវសំណង់មួយចំនួននៅកម្ពុជាគឺបណ្ដាលមកពីជំងឺកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូលដែលធ្វើឱ្យមានការជាប់គាំងនូវការសាងសង់។ លោកថាសំណង់ដែលមិនបានសាងសង់រួចគឺមាននៅខេត្តព្រះសីហនុ។

បើតាមលោក សេង ឡូត សំណង់អាគារដែលសាងសង់មិនទាន់រួចក្នុងខេត្តនេះមានចន្លោះពី៨០ ទៅ១០០សំណង់។

លោកថា៖ «តួលេខនេះគឺខ្ញុំទទួលបានមួយរយៈមកហើយ ជិត១ឆ្នាំហើយ។ មកដល់ពេលនេះអាចមានការប្រែប្រួលទៀត ហើយចំនួនមិនកើនទេមានតែថយ។ ព្រោះអ្នកដែលសាងសង់មិនហើយនោះអ្នកណាមានលទ្ធភាពក៏សាងសង់ជាបណ្ដើរៗ»

លោកជឿជាក់ថាតាមរយៈយន្តការរបស់រដ្ឋាភិបាលក្នុងការជំរុញសេដ្ឋកិច្ចឡើងវិញក្នុងនិងក្រោយវិបត្តិកូវីដ-១៩ និងអាចជួយឱ្យអ្នកវិនិយោគអាចបញ្ចប់ការសាងសង់របស់ខ្លួនបាន។

លោកថា៖ «ខ្ញុំមានការជឿជាក់ថាមិនយូរទេ បញ្ហាដែលជាប់គាំងនេះនឹងត្រូវបានដោះស្រាយ។ ខាងវិស័យឯកជនក៏ត្រូវតែឈ្មុះឈ្មុលដើម្បីធ្វើមិចបញ្ចប់គម្រោងរបស់គាត់ដើម្បីគាត់ឆាប់ទទួលផលពីគម្រោងរបស់គាត់មិនអាចឱ្យនៅអញ្ចឹងទេ។ ព្រោះកាលណានៅបែបនេះគឺគាត់បានចំណាយហើយតែគាត់អត់បានទទួលផលទេ»

លោក លី រស្មី ក៏យល់បែបនេះដូចគ្នាព្រោះក្រោយពីកម្ពុជាបើកសង្គមសេដ្ឋកិច្ចឡើងវិញនៅពេលនេះនិន្នាការនៃការត្រលប់វិញនៃអ្នកវិនិយោគហាក់បានត្រលប់មកកម្ពុជាវិញផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក