ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានទំនាក់ទំនងអន្តរជាតិបក្សកុម្មុនីស្តចិនសន្យាជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យកើនឡើងបន្ថែមទៀត

ភ្នំពេញ៖ រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិនៃគណៈកម្មការមជ្ឈឹមបក្សកុម្មុយនិស្តចិន លោក Liv JianChao បានសន្យាជំរុញការនាំចូលផលិតផលកសិកម្មកម្ពុជាចិន ការដូចជាជំរុញការហោះហើរដោយផ្ទាល់រវាងប្រទេសទាំងពីរនិងជំរុញដល់ការអភិវឌ្ឍបៃតងនៅកម្ពុជាផងដែរ។

ថ្លែងនៅក្នុងជំនួបជាមួយនឹងប្រធានគណបក្សប្រជាជនកម្ពុជានៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០២២នេះ លោក Liv JianChao បានវាយតម្លៃភាពរីកចម្រើននៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជន។

លោកបានបន្ថែមថា ការរីកចម្រើននេះគឺជាការបង្ហាញនៅសក្កដានុពលសេដ្ឋកិច្ចរបស់ប្រទេស ក្នុងន័យនេះលោកបានជម្រាបប្រធានគណបក្សប្រជាជនគឺសម្ដេចតេជោ ថាលោកនឹងជម្រុញធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំបន្ថែមទៀត តាមរយៈការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជួយនាំចូលផលិតផលកសិផលកម្ពុជាទៅប្រទេសចិន បង្កើនការហោះហើយរវាងកម្ពុជាចិន និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតងរបស់កម្ពុជា។

ជាការឆ្លើយតបប្រធានគណបក្សប្រជាជនកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះការវាយតម្លៃរបស់លោក Liv JianChao និងជំរុញដល់ប្រទេសចិនធ្វើយ៉ាងណាបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយកម្ពុជាដូចការលើកឡើងរបស់លោក Liv ផងដែរ។

ជំនួយការសម្ដេចតេជោ គឺលោក អ៊ាង សុផល្លែត បានដកស្រង់ប្រសាសន៍របស់សម្ដេចតេជោប្រាប់អ្នកយកព័ត៌មានថា៖ «សម្ដេចតេជោក៏បានយល់ស្របជាមួយនឹងឧត្តម Liv JianChao ដែរថា ការអភិវឌ្ឍសេដ្ឋកិច្ចគឺជាការត្រូវការរបស់ប្រជាជន ក្នុងន័យនេះសម្ដេចតេជោសូមអរគុណនិងសូមស្វាគមន៍ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែទូលាយថែមទៀត ពិសេសលើវិស័យពាណិជ្ជកម្មកសិកម្ម លើវិស័យវិនិយោគទុន លើវិស័យទេសចរណ៍ ក៏ដូចជាលើវិស័យថាមពលបៃតងផងដែរ»

PHOTO: KOK KY


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក