“ឌឹដ្រាម” ភោជនីយដ្ឋានដែលអនាម័យ ផាសុកភាព ម្ហូបឆ្ងាញ់ ទទួលបានលិខិតបញ្ជាក់ស្ដង់ដារសុវត្ថិភាពអនុវត្តស្របតាមវិធានសុវត្ថិភាពទេសចរណ៍
ភ្នំពេញ៖ ស្ថិតលើផ្លូវ៥៩៨ បណ្តោយវិថីភូមិគ្រឹះ ឯកឧត្តម ជា សុផារ៉ា ភោជនីយដ្ឋានឌឹដ្រាម មានម្ហូបឆ្ងាញ់ៗតាមបែបខ្មែរ និងបច្ចឹមប្រទេស ត្រូវបានចុងភៅដែលមានស្នាដៃល្អៗ រៀបចំយ៉ាងសម្រិតសម្រាំងបំផុតសម្រាប់អាហារពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច ដោយបើកចាប់ពីម៉ោង ៦:០០ព្រឹក ដល់ម៉ោង ១២:០០អាធ្រាត។
ឌឹដ្រាម ជាភោជនីយដ្ឋានដែលមិត្តភក្តិនិងក្រុមគ្រួសារអញ្ជើញមកទទួលបរិភោគអាហារអាហារឆ្ងាញ់ពិសានិងមានរស់ជាតិ ជាមួយគ្នាតន្ត្រីពីរោះ បង្កើតបរិយាកាសសប្បាយរីករាយ មានលក្ខណៈស្តង់ដាទទួលស្គាល់ផ្នែកអនាម័យ ផាសុកភាព បុគ្គលិករួសរាយ និងមានចំណតរថយន្តធំទូលាយ។
លោកអ្នកអាចអញ្ជើញកុម៉្មង់អាហារឬកក់តុបានតាមរយៈទូរសព្ទលេខ 077 823 888 / 010 823 889 ហ្វេសបុក The Drum Restaurant & Pub ឬគេហទំព័រ : www.thedrumpub.com (http://www.thedrumpub.com/)។
ផ្អែកលើគោលការណ៍អនុវត្តអនាម័យល្អ ក្រសួងសុខាភិបាលផ្តល់ចំណាត់ថ្នាក់ល្អប្រសើរ Grade EXCELLENT «A» ដល់ភោជនីយដ្ឋាននិងផាប់ឌឹដ្រាម។
ថ្មីៗនេះភោជនីយដ្ឋាន និងផាប់ ឌឹដ្រាម ត្រូវបានមន្ទីរទេសចរណ៍ រាជធានីភ្នំពេញផ្ដល់លិខិតបញ្ជាក់ស្ដង់ដារសុវត្ថិភាពដែលបញ្ជាក់ថាភោជនីយដ្ឋានអនុវត្តស្របតាមវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មភោជនីយដ្ឋាន ដែលទទួលបានពិន្ទុ៤៧០ពិន្ទុ។
ក្រៅពីផ្តល់លិខិតបញ្ជាក់ស្ដង់ដារសុវត្ថិភាពជូនហើយ ក្រសួងទេសចរណ៍បានផ្ដល់វិញ្ញាបនបត្រដែលបញ្ជាក់ពីការគោរពបានត្រូវនូវវិធានសុវត្ថិភាពទេសចរណ៍ និងត្រាបានចាក់វ៉ាក់សាំងរួចរាល់ដែលបញ្ជាក់ថាបុគ្គលិកក្នុងហាងបានបំពេញភារកិច្ចចាក់វ៉ាក់សាំងរួចរាល់គ្រប់គ្នាអស់ហើយផងដែរ។
កាលព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ភោជនីយដ្ឋាន ឌឹដ្រាម ត្រូវបានក្រសួងទេសចរណ៍ ធ្វើការប្រគល់បណ្ណឡាបិលទទួលស្គាល់អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ ដែលអនុវត្តស្របតាមវិធានសុវត្ថិភាពទេសចរណ៍ និងបានវាយតម្លៃលើលក្ខខណ្ឌយ៉ាងល្អក្នុងដំណាក់កាលការពារនៃការរីករាលដាននៃជំងឺឆ្លងកូវីដ១៩ មានដូចជាវិធានសុវត្ថិភាពចំពោះភ្ញៀវ វិធានសុវត្ថិភាពចំពោះបុគ្គលិក និងស្តីពីវិធានសុវត្ថិភាពចំពោះដៃគូសហប្រតិបត្តិការ និងការគ្រប់គ្រងអាជីវកម្ម៕