ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២៨ករណីថ្មី (ឆ្លងថ្មីសហគមន៍២៨នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមិនមានករណីនាំចូលថ្មី និងមានអ្នកជំងឺជាសះស្បើយចំនួន ២៩នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី២៣ ខែសីហា ២០២២។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៧,៤៧៦នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៤,២០៩នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៣២ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៥,៦៦០ករណី(ជាប្រភេទអូមីក្រុង) ៕