នាយករដ្ឋមន្រ្តី បញ្ជារដ្ឋមន្ត្រីព័ត៌មានចាត់វិធានការលេីអ្នកប្រេីប្រាស់បណ្តាញសង្គមដែលប្រេីពាក្យអសុរស
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដចតេជោ ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ទៅរដ្ឋមន្ត្រីព័ត៌មាន លោក ខៀវ កាញារីទ្ធ ឱ្យមានវិធានការលើក្រុមអ្នកប្រើប្រាស់បណ្ដាញជាការជេរបញ្ចោរគ្នា ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងភាពថ្លៃថ្នូរ។
ការបញ្ជានេះគ៉ឺបន្ទាប់ពីសម្ដេចចាត់វិធានការដោយផ្ទាល់លើម្ចាស់ហ្វេសបុកម្នាក់ឈ្មោះ សាន្ត ប៊ុនធឿន ដែលបានជេរប្រទេចជាសាធារណៈបង្ហោះក្នុងបណ្ដាញសង្គមហ្វេសបុក។ សម្ដេចបានសំដែងការខកចិត្តដែលបានជួយដល់បុគ្គលរូបនេះ។
សម្ដេចតេជោបានបញ្ជាបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ៕










PHOTO: KOK KY

