ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាវិស័យអប់រំរបស់កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់បើទោះបីជាមានការប្រមាថខ្លះពីមនុស្សមួយចំនួនក៏ដោយ ទោះជាយ៉ាងណាសម្ដេចតេជោថា «ខ្លាំងឬខ្សោយមិនស្ថិតលើគេថានោះទេ»។
សម្ដេចតេជោទទួលស្គាល់ថានៅមានចំណុចខ្វះខាតក្នុងវិស័យអប់រំតាំងពីថ្នាក់បឋម ដល់ថ្នាក់ឧត្តម ដែលត្រូវពង្រឹងបន្ដែមទៀត។ ទោះជាយ៉ាងសម្ដេចផ្ដាំជនជាតិខ្មែរថាមិនគួរមើលងាយលើវិស័យអប់រំរបស់កម្ពុជានោះទេ ដោយថាការមើលនេះគឺកំពុងតែបន្ទោសបង្អាប់ខ្លួនឯង។
សម្ដេចតេជោថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ៕
PHOTO: KOK KY