កណ្ដាល៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានសម្រេចចុះហត្ថលេខាផ្ទេរភារកិច្ចអភិបាលក្រុងតាខ្មៅ លោក នូ សុវណ្ណារ៉ា ទៅជាមន្ត្រីរដ្ឋបាលសាលាខេត្តកណ្ដាល និងបានតែងតាំងលោក ឃឹម សំភារ ឱ្យទៅកាន់អភិបាលក្រុងតាខ្មៅជំនួសវិញ។
ការដូរអភិបាលក្រុងតាខ្មៅចេញនេះគឺតែប្រមាណជាង ២០ថ្ងៃក្រោយពីអភិបាលខេត្ត លោក គង់ សោភ័ណ្ឌ បានសន្យាជាមួយនឹងពលរដ្ឋក្រុងតាខ្មៅថាក្នុងរយៈពេលមួយ ២០ថ្ងៃប្រសិនអភិបាលក្រុងរូបនេះមិនអាចដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋនឹងដកចេញពីតំណែង។
កាលពីចុងខែកក្កដាកន្លងទៅ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ក្នុងជំនួបមួយជាមួយប្រជាពលរដ្ឋក្នុងស្រុងស្អាង និងក្រុងតាខ្មៅ បានព្រមានវិធានដកអភិបាលស្រុកស្អាង លោក ជឺ គឹមហៃ និងអភិបាលក្រុងតាខ្មៅ លោក នូ សុវណ្ណរ៉ា ចេញពីតំណែងប្រសិនជាអ្នកទាំងពីរមិនអាចដោះស្រាយបញ្ហាទឹកស្អាតមានប្រសិទ្ធភាព និងគុណភាព ជូនប្រជាពលរដ្ឋ៕