ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី ឱ វណ្ណឌីន ជំរុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិគៀងគរពលរដ្ឋទៅចាក់វ៉ា់ក់សាំងកូវីដ-១៩ ដូសជំរុញបន្ថែម

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេសលោកស្រី ឱ វណ្ណឌីន បានលើកឡើងពីសារសំខាន់នៃវ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូសជំរុញដល់ការការពារអាយុជីវិតប្រជាពលរដ្ឋ។ ក្នុងន័យនេះលោកស្រីបានជំរុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យគៀងគរប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញឱ្យទៅចាក់គ្រប់គ្នា។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីបញ្ចប់សិក្ខាសាលាមួយនៅព្រឹកថ្ងៃច័ន្ទ ទី២២ ខែសីហានេះ លោកស្រី ឱ វណ្ណឌីន ថាទៅថ្ងៃខាងមុខទៀតក្រសួងនិងផ្ដោតការចាក់វ៉ាក់សាំងលើខេត្តដែលពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងតិចជាង ៦០ភាគរយនៃការចាក់វ៉ាក់សាំង ជាពិសេសជំរុញការចាក់វ៉ាក់សាំងនៅតាមទីផ្សារ សាលារៀន រោងចក្រ។

លោកស្រីបានបញ្ជាក់ថា៖ «យើងស្នើសុំយ៉ាងទទូចសុំឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំង ២៥រាជធានី-ខេត្ត ធ្វើយ៉ាងណាជំរុញអាជ្ញាធរមូលដ្ឋាននៅក្នុងការកៀរគរអ្នកដែលនៅសេសសល់មិនទាន់ចាក់ដោយធ្វើផែនការឲ្យបានជាក់លាក់ជាមួយមន្ទីរសុខាភិបាលរាជធានី-ខេត្ត»

បើតាមលោកស្រី ឱ វណ្ណឌីន បច្ចុប្បន្នពលរដ្ឋដែលចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ បានចំនួនជិត ១០លាននាក់ហើយ ខណៈនៅជំរុញចាក់វ៉ាក់សាំងដូសជំរុញទី៤ និងទី៥បន្ថែម។

បច្ចុប្បន្នវ៉ាក់សាំងកូវីដ-១៩ ដែលមានសល់ក្នុងឃ្លាំងរបស់ក្រសួងសុខាភិបាលមានជាង ៧លានដូស ខណៈការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋបានប្រមាណជាង ១៥លាននាក់ដែលស្មើនឹងជាង ៩៤% នៃពលរដ្ឋសរុប ១៦លាននាក់៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក