ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីចង់ឱ្យមានសាកលវិទ្យាល័យរបស់ចក្រភពអង់គ្លេសនៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់ឯកអគ្គរាជទូតចក្រភពអង់គ្លេសផុតអាណត្តិ លោកស្រី Tina Redshaw ចំពោះការងាររបស់លោកស្រីនៅកម្ពុជាដែលបានជួយឱ្យកម្ពុជា និងចក្រភពអង់គ្លេសកសាងបានទំនាក់ទំនងបានល្អជាមួយគ្នា។ សម្ដេចក៏បង្ហាញពីបំណងដែលចង់ឱ្យមានសាលាពីចក្រភពអង់គ្លេសមកបើកនៅកម្ពុជាផងដែរ។

ក្នុងជំនួបចូលទៅជម្រាបលានាយករដមន្ត្រីកម្ពុជានៅវិមានសន្ដិភាពលោកស្រី Tina Redshaw ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើឱ្យការងារជាឯកអគ្គរាជទូតរបស់លោកស្រីនៅកម្ពុជាទទួលបានជោគជ័យ។ តាមរយៈនៃសន្ទុះសេដ្ឋកិច្ច និងការដឹកនាំរបស់កម្ពុជាលោកស្រី Tina មានជំនឿថាកម្ពុជានឹងក្លាយជាប្រទេសមួយដែលជោគជ័យក្នុងការអភិវឌ្ឍប្រកបដោយចិរភាពផងដែរ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាទំនាក់ទំនងរវាងកម្ពុជានិងចក្រភពអង់គ្លេសមានភាពល្អប្រសើរក្នុងក្នុងអាណត្តិរបស់លោកស្រី Tina ជាអគ្គរាជទូត។ ជាពិសេសសម្ដេចបានសង្កេតឃើញនិន្នាការដែលនិស្សិតខ្មែរជាច្រើនបានទៅបន្តការសិក្សានៅចក្រភពអង់គ្លេសដែលសម្ដេចបានលើកទឹកចិត្តដល់ចក្រភពអង់គ្លេសឱ្យបើកសាលា ឬសាកលវិទ្យាល័យនៅកម្ពុជាផងដែរ។

លោកស្រី Tina Redshaw បានក្លាយជាឯកអគ្គរដ្ឋទូតស្ត្រីដំបូងគេរបស់ចក្រភពអង់គ្លេសប្រចាំកម្ពុជាក្នុងខែកក្កដា ឆ្នាំ២០១៨។ លោកស្រីគឺជាអ្នកតស៊ូមតិដែលមានឆន្ទៈចំពោះសមភាពយេនឌ័រ ហើយជឿជាក់លើការធ្វើឱ្យកុមារី និងស្ត្រីវ័យក្មេងធំឡើងជាមួយនឹងការគោរពខ្លួនឯង និងអំណាចក្នុងការរៀបចំពិភពលោកជុំវិញពួកគេ៕ 

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក