ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អាជ្ញាបណ្ណផ្សាយព័ត៌មានរបស់លោក សាន្ត ប៊ុនធឿន ត្រូវលុបចោល

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានសម្រេចលុបអាជ្ញាបណ្ណអនុញ្ញាតផ្សាយព័ត៌មានដល់លោក សាន្ត ប៊ុនធឿន ដោយថាម្ចាស់អាជ្ញាបណ្ណរូបនេះប្រព្រឹត្តិទង្វើអសីលធម៌ ធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរបស់អ្នកសារព័ត៌មានអាជីព និងបំពានលើកិច្ចសន្យាអាជីវកម្មដែលបានតម្កល់ជាមួយក្រសួង។

ក្នុងប្រកាសចុះថ្ងៃទី២២ ខែសីហា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងថាការសម្រេចលុបអាជ្ញាបណ្ណដែលអនុញ្ញាត្តិឱ្យលោក សាន្ត ប៊ុនធឿន ដោយសារម្ចាស់អាជ្ញាបណ្ណរូបនេះបានប្រព្រឹត្តិទង្វើអសីលធម៌ ជេប្រមាថជាសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងកិត្តិយស សេចក្ដីថ្លៃថ្នូរបស់អ្នកសារព័ត៌មានអាជីព ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

ការសម្រេចដកអាជ្ញាបណ្ណផ្សាយព័ត៌មានរបស់លោក សាន្ត ប៊ុនធឿន នេះគឺធ្វើឡើងតែ១ថ្ងៃប៉ុណ្ណោះបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រតិកម្មចំពោះសកម្មភាពរបស់លោក សាន្ត ប៊ុនធឿន ដែលបានផឹកស៊ីបោកចាន ជេរប្រទេចជាសាធារណៈ Live ក្នុងបណ្ដាញសង្គម។ សម្ដេចថា «ចរិតពាលរបស់ សាន្ត ប៊ុនធឿន មិនអាចកែប្រែបានឡើយ» និងបញ្ជាឱ្យបណ្ដេញចេញពីក្របខណ្ឌកងទ័ពផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក