ក្រុមហ៊ុនCIC ថាខ្លួនមិនបោកប្រាស់ទេតែជាការរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកលនិងកង្វះការត្រៀមខ្លួនរបស់ក្រុមហ៊ុន | តុលាការអាមេរិកសម្រេចឱ្យលោក គ្រី ម៉ះផល គ្មានទោសពីបទរត់ពន្ធសត្វស្វាក្តាមឡើយ | សម្តេចតេជោសង្ឃឹមថាដំណើរទស្សនកិច្ចប្រធានក្រុមហ៊ុន Maekjung Group នឹងជាឱកាសដល់ការវិនិយោគនៅកម្ពុជា | ក្រុមហ៊ុនកាសែតធំមួយនៅកូរ៉េខាងត្បូងអញ្ជើញសម្ដេចតេជោចូលរួមវេទិកា World Knowledge Forum |

នាយករដ្ឋមន្ត្រីសម្រេចឱ្យសាងសង់ស្ពានអាកាសបន្ថែមចំនួន២ នៅភ្នំពេញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឱ្យសាងសង់ស្ពានអាកាស ២ទីតាំងបន្ថែម ដើម្បីដោះស្រាយបញ្ហាកកស្ទះនៅរាជធានីភ្នំពេញ។

យោងតាមការចុះផ្សាយរបស់មន្ទីរសាធារណការរាជធានីភ្នំពេញ ស្ពានអាកាសថ្មីទាំង២ទីតាំងនេះមាន ១នៅទីតាំងប្រសព្វរវាងមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថី ព្រះមុនី្នវង្ស និងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១) និងមួយទីតាំងទៀតនៅស្ដុបស៊ិនជូរីប្លាស្សា ប្រសព្វរវាងមហាវិថីសហព័ន្ឋរុស្ស៊ី មហាវិថីសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ ២០០៤) និងផ្លូវលេខ ២០១១។

បច្ចុប្បន្នរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៥ ហើយគឺស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស ៧មករា ស្ពានអាកាស ៥មករា និងស្ពានអាកាសស្ទឹងមានជ័យ ខណៈគម្រោងទី៦ កំពុងសាងសង់នៅក្នុងខណ្ឌឬស្សីកែវ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក