ភ្នំពេញ៖ ពលរដ្ឋរស់នៅសង្កាត់ស្វាយប៉ោក ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ និងអាវុធខូចគុណភាព ១ដើមប្រគល់ជូនសមត្ថកិច្ច។
គ្រាប់យុទ្ធភ័ណ្ឌនិងអាវុធខូចគុណភាពនោះមាន កាំភ្លើង AK ផលិតនៅសហភាពសូវៀត ១ដើម គ្រាប់កាំភ្លើងត្បាល់ ១គ្រាប់ (ខូច) គ្រាប់ M79 ចំនួន ៤ គ្រាប់បែកដៃចំនួន ១៦ ដែលផលិតនៅចិន សូវៀត និងអាមេរិក (សុទ្ធតែរក្សាគុណភាពល្អ) និងគីបគ្រាប់បែកដៃក្រឡាទាប ចំនួន ១គ្រាប់ (ផលិតនៅប្រទេសសូវៀត)។
គ្រាប់បែក និងកាំភ្លើងដែលពលរដ្ឋរកឃើញនេះត្រូវបានយកទៅប្រគល់ឱ្យនគរបាលក្រុងបាត់ដំបង តាមរយៈប៉ុស្ដិ៍នគរបាលស្វាយប៉ោ ដែលនឹងត្រូវបានយកទៅរក្សាទុក៕