ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីជំរុញវៀតណាមឱ្យបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយកម្ពុជាឱ្យកាន់តែខ្លាំងក្លា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ប្រទេសវៀតណាមឱ្យបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយកម្ពុជាបន្ថែម ដើម្បីឱ្យទំនាក់ទំនាក់ទំនងនយោបាយប្រទេសទាំងពីរកាន់តែរឹងមាំ។

ថ្លែងក្នុងពេលអនុញ្ញាតឱ្យសមាជិកមជ្ឈឹមបក្ស និងជាប្រធានគណៈទាក់ទងបរទេសបក្សកុំម្មុយនីស្តវៀតណាម លោក លេ ហាយជុង នៅវិមានសន្ដិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃច័ន្ទ ទី២១ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់វៀតណាមចំពោះកម្ពុជា ទោះជាយ៉ាងណាសម្ដេចថា «ទំនាក់ទំនងសេដ្ឋកិច្ចគាំទ្រដល់ទំនាក់ទំនងនយោបាយ»

ក្នុងន័យនេះសម្ដេចជំរុញដល់វៀតណាមជំរុញទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសគឺការកែប្រែព្រំដែនដែលធ្លាប់ជាអតីតសមរភូមិឱ្យទៅជាតំបន់សន្ដិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការណ៍។

លោក លេ ហាយជុង បានជម្រាបប្រាប់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ថាការធ្វើដំណើរមកកម្ពុជារបស់លោកនាពេលនេះគឺដើម្បីបង្កើនទំនាក់ទំនង និងសមគ្គីភាពរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះប្រទេសវៀតណាមផងដែរដែលបានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

កម្ពុជា-វៀតណាម បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាចំនួន ៥៥ឆ្នាំហើយ (១៩៦៧-២០២២) ទំនាក់ទំនងនេះត្រូវបានបង្កើនឡើងក្រោយការរំដោះប្រទេសកម្ពុជាចេញពីរបបខ្មែរក្រហម ដែលបានក្លាយជាចំណងទំនាក់ទំនងសហប្រតិបត្តិការនិងជួយគ្នា ដែលរដ្ឋាភិបាលប្រទេសទាំងពីរបានចាត់ទុកគ្នាថាជាមិត្ត ជាបងប្អូន និងអ្នកជិតខាងល្អថែមទៀតផងដែរ។

សាធារណៈសង្គមនិយមវៀតណាមស្ថិតក្នុងលំដាប់ទី១ ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន ដែលបានដាក់ទុនវិនិយោគដោយផ្ទាល់នៅកម្ពុជា ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២១ កន្លងមានជាង ៩កោដដុល្លារសហរដ្ឋអាមេរិក៕

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក