ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានមហាសន្និបាតនៃអង្គការសហប្រជាជាតិថាកម្ពុជាជាគំរូនៃសន្ដិភាពសម្រាប់ពិភពលោក

ភ្នំពេញ៖ ប្រធានមហាសន្និបាតលើកទី៧៦ នៃអង្គការសហប្រជាជាតិ លោក អាប់ឌូឡា សាហ៊ីដ បានថ្លែងថា ប្រទេសកម្ពុជាជាប្រទេសគំរូមួយ ដែលបណ្តាប្រទេសនានាគួរយកតម្រាប់តាម ដោយថាប្រទេសនេះបានប្រែខ្លួនពីរដ្ឋមួយដែលត្រូវការកងរក្សាសន្ដិភាពអង្គការសហប្រជាជាតិ តែពេលនេះបានក្លាយខ្លួនជាប្រទេសបញ្ជូនកម្លាំងស្ម័គ្រចិត្តទៅរក្សាសន្ដិភាពពិភពលោកវិញ។

ថ្លែងក្នុងជំនួបជាមួយប្រធានរដ្ឋសភាកម្ពុជានៅព្រឹកថ្ងៃច័ន្ទ ទី២២ ខែសីហានេះ លោក អាប់ឌូឡា សាហ៊ីដ បានកោតសរសើរពីប្រវត្តិនៃការតស៊ូ និងលះបង់របស់ប្រធានរដ្ឋសភាចំពោះការរំដោះប្រទេសពីការកាប់សម្លាប់ និងអភិវឌ្ឍន៍ប្រទេសជាតិមកដល់សព្វថ្ងៃ។ លោកក៏បានរម្លឹកពីប្រវត្តិរបស់កម្ពុជាដែលបានប្រែខ្លួនពីប្រទេសដែលត្រូវការអ្នករក្សាសន្ដិភាពទៅជាប្រទេសដែលបញ្ជូនកម្លាំងរក្សាសន្ដិភាពវិញ។

លោកបានគូសបញ្ជាក់ថា៖ «កម្ពុជាជាប្រទេសគំរូមួយ ដែលបណ្តាប្រទេសនានាគួរយកតម្រាប់តាម ដោយសារកម្ពុជាបានប្រែក្លាយពីប្រទេសដែលមាន កងរក្សាសន្តិភាពអង្គការសហប្រជាតិនៅឆ្នាំ១៩៩៣ ប៉ុន្តែពេលនេះកម្ពុជាបានបញ្ជូនកងកម្លំាងស្ម័គ្រចិត្តរបស់ខ្លួន ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ទៅបំពេញបេសកកម្មមនុស្សធម៌ រក្សាសុខសន្តិភាព នៅប្រទេសជាច្រើនក្នុងសកលលោក»

ប្រធានរដ្ឋសភា សម្ដេចពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ ដែលតែងផ្តល់ការគាំទ្រ និងកិច្ចសហការក្នុងការរួមចំណែកអភិវឌ្ឍកម្ពុជា ជាពិសេសការផ្តល់វ៉ាក់សាំងកូវីដ-១៩ សំភារៈបច្ចេកទេស និងឧបករណ៍វេជ្ជសាស្រ្ត ដែលរួមចំណែកដល់ភាពជោគជ័យ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្តេចបានលើកឡើងថា ការអភិវឌ្ឍកម្ពុជាមកដល់បច្ចុប្បន្នគឺដោយសារមានការជ្រៀមជ្រែងពីអង្គការសហប្រជាជាតិ។

សម្ដេចពញាចក្រីថ្លែងថា៖ «ការចាប់បដិសន្ធិនៃព្រះរាជាណាចក្រកម្ពុជា ជាលើកទី២ គឺមានការជ្រោមជ្រែងយ៉ាងសកម្មពីអង្គការសហប្រជាជាតិ ដែលធ្វើឱ្យកម្ពុជាអាចចូលរួមចំណែកយ៉ាងសកម្មជាមួយដៃគូរអន្តរជាតិនានា ទាំងក្នុងក្របខណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ក្នុងការឈានទៅសម្រេចបាននូវរាល់របៀបវារៈសកលនានា ដែលបានដាក់ចេញ ក្នុងនោះរួមមាន របៀបវារៈអភិវឌ្ឍន៍សកលឆ្នាំ២០៣០ ជាដើម។ នាដើមទសវត្សឆ្នាំ៩០ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពី សន្តិភាពនៅកម្ពុជា អង្គការសហប្រជាជាតិ បានបញ្ជូនកងកម្លំាងរក្សាសន្តិភាពមកជួយកម្ពុជា»

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នំា២០០៦ រហូតដល់បច្ចុប្បន្ន កម្ពុជាបានក្លាយខ្លួនជាប្រទេសដែលបានរួមចំណែកជាមួយអង្គការសហប្រជាជាតិវិញ ក្នុងបុព្វហេតុសន្តិភាព និងមនុស្សធម៌ក្នុងពិភពលោក តាមរយៈការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពជាង ៨ពាន់នាក់ ចូលរួមក្នុងបេសកកម្មចំនួន ១១ ក្នុងប្រទេសចំនួន ៩។ ការចូលរួមយ៉ាងសកម្ម និងដ៏មានតម្លៃនេះ ធ្វើឱ្យប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី២៨ ក្នុងចំណោម ១២២ប្រទេស៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក