ភ្នំពេញ៖ តម្លៃប្រេងសាំងសម្រាប់លក់ក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែសីហា មានតម្លៃ ៤ ៧០០រៀលសម្រាប់សាំងធម្មតា និង ៥ ១០០រៀលសម្រាប់ប្រេងម៉ាស៊ូត។ នេះបើតយើងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។
តម្លៃនេះមានការឡើងថ្លៃ ៥០រៀលសម្រាប់សាំងធម្មតា និង១០០រៀលសម្រាប់ប្រេងម៉ាស៊ូត។ នេះជាសញ្ញាឡើងថ្លៃវិញជាលើកដំបូងបន្ទាប់ពីបានចុះថ្លៃជាបន្តបន្ទាប់ពី ៦ ២០០រៀលសម្រាប់សាំងធម្មតា និង ៥ ៨០០រៀលសម្រាប់ប្រេងម៉ាស៊ូត តាំងពីដើមខែកក្កដា ឆ្នាំ២០២២។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា តម្លៃនេះគឺឡើងចុះទៅតាមប្រេងតាមទីផ្សារអន្តរជាតិមកគណនាតាមប្រកាសដូចមានក្នុងឯកសារយោងដែលបានដាក់ជូនប៉ុណ្ណោះ៕