ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឃាត់ខ្លួនមន្ត្រីក្រសួងមហាផ្ទៃម្នាក់សង្ស័យនៅពីក្រោយការចែកចាយគ្រឿងញៀននៅបន្ទាយមានជ័យ និងបទឧក្រិដ្ឋមួយចំនួនទៀត

បន្ទាយមានជ័យ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនមន្ត្រីនគរបាលនៃនាយកដ្ឋានសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ឈ្មោះ ប៉ក់ ជាលី ដែលត្រូវបានសង្ស័យថាជាមេខ្លោងចែកចាយគ្រឿងញៀននៅខេត្តបន្ទាយមានជ័យ និងបទឧក្រិដ្ឋមួយចំនួនទៀត។

ការឃាត់ខ្លួនមន្ត្រីក្រសួងមហាផ្ទៃម្នាក់នេះគឺបន្ទាប់ពីសមត្ថកិច្ចខេត្តបន្ទាយមានជ័យធ្វើប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ពាក់ព័ន្ធនឹងអំពើបាញ់ប្រហារលើរថយន្តដឹកអ្នកទោសកាលពីខែធ្នូ ឆ្នាំ២០២១។

នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ភឿង ម៉ាន់សឹង្ហ បានឱ្យដឹងថាដំណើរដើមទងដែលឈានដល់ការឃាត់ខ្លួនមន្ត្រីមហាផ្ទៃម្នាក់នេះ គឺបន្ទាប់ពីសមត្ថកិច្ចខេត្តបានចាប់ខ្លួនជនត្រូវចោទ ឡាំ សុថេត ហៅ ឡាំ ឡុច ភេទប្រុស អាយុ ២៧ឆ្នាំ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងការបាញ់ប្រហារមកលើរថយន្តដឹកពិរុទ្ធជនរបស់មន្ទីរពន្ធនាគារខេត្ត កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្នុងគោលបំណងរំដោះអ្នកទោស។

លោកឱ្យដឹងបន្ថែមថា៖ «ជនសង្ស័យ ឈ្មោះ ឡាំ សុថេត ហៅ ឡាំ ឡុច ក៏ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារនៅត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណីគ្រឿងញៀននិងប្រើអំពើហឹង្សា និងបានចេញពីពន្ធនាគារកាលពីថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២១»។

លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានបញ្ជាក់ថា ក្រោយការចាប់ខ្លួននិងសួរចម្លើយក៏ឈានដល់ការឃាត់ខ្លួន ប៉ក់ ជាលី ហៅជាវ អាយុ ៣២ឆ្នាំ មានទីលំនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាមន្ត្រីនគរបាល នៅការិយាល័យក៧ នៃនាយកដ្ឋានសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលផ្តល់អាវុធខ្លីឲ្យឈ្មោះ ឡាំ សុថេត ហៅ ឡាំ ឡុច ប្រើប្រាស់ និងអ្នកពាក់ព័ន្ធ៣នាក់នាក់ទៀត។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនត្រូវចោទ ឡាំ សុថេត ហៅ ឡាំ ឡុច បានបញ្ជាក់ថាមន្ត្រីមហាផ្ទៃឈ្មោះ ប៉ក់ ជាលី គឺជាអ្នកដែលផ្ដល់ថ្នាំញៀន និងផ្ដល់កាំភ្លើងឱ្យសម្រាប់ការពារខ្លួនក្នុងពេលដែលចែកចាយថ្នាំញៀន។ ហើយការចែកចាយថ្នាំញៀននោះគឺប្រើរបៀបចែកចាយដោយមិនឱ្យស្គាល់មុខអ្នកទិញនោះទេ។

លោកបញ្ជាក់ថា៖ «ពេលដែលធ្វើការចែកចាយថ្នាំញៀនដូចជាយកថ្នាំញៀនទៅប្លុងទុកតាមគល់ឈើ ឬបង្គោលភ្លើង ហើយឈ្មោះ ប៉ក់ ជាលី ហៅជៀវជាអ្នកហៅឱ្យម៉ូយទៅយកហើយខ្លួនជាបានធ្វើការចែកចាយថ្នាំញៀនឲ្យឈ្មោះ ប៉ក់ ជាលី ហៅជៀវ រយៈពេល៥ ទៅ៦ខែមកហើយ។ ចំណែកឈ្មោះ ប៉ក់ ជាលី ហៅជៀវ សង្ស័យជាអ្នកផ្តល់អាវុធខ្លី និងថ្នាំញៀនឱ្យឈ្មោះ ឡាំ សុថេត ហៅឡាំ ឡុច ជាអ្នកដើរចែកចាយ ដោយផ្អែកលើវីដេអូក្លីបចំនួន ៣ក្លីប តែជននេះបានបដិសេដមិនព្រមសារភាព»។

បច្ចុប្បន្នសំណុំរឿងពាក់ព័ន្ធនឹងមេខ្លោងគ្រឿងញៀនមួយនេះត្រូវបានសមត្ថកិច្ចខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធីច្បាប់រួចរាល់ហើយកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក