ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហ៊ុន ម៉ាណែត៖ សកម្មភាពរបស់សមាគម TYDA មិនមែនជាយន្តការដែលមកជំនួសយន្តការរបស់រាជរដ្ឋាភិបាលនោះទេ

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សកម្មភាពរបស់សមាគម TYDA មិនមែនជាយន្តការដែលមកជំនួសឱ្យយន្តការរបស់រាជរដ្ឋាភិបាលនោះទេ គឺគ្រាន់តែជាយន្តការមួយដែលដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ដែលស្របទៅតាមការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល។

ថ្លែងក្នុងពិធីបញ្ចូលសមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) កាលពីថ្ងៃអាទិត្យ ទី២១ ខែសីហា លោក ហ៊ុន ម៉ាណែត បានថ្លែងថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) គឺជាយន្តការបើកច្រកនិងផ្ដល់ឱកាសឱ្យសមាជិក-សមាជិកា ចូលរួមដោយគ្មានការរើសអើង ដើម្បីចូលរួមធ្វើសកម្មភាពមនុស្សធម៌នៅទូទាំងប្រទេស ក្រោមការសហការជាមួយដៃគូសហការផ្សេងៗយ៉ាងទូលំទូលាយ។

លោកបានបញ្ជាក់ថា សកម្មភាពរបស់សមាគម TYDA មិនមែនជាយន្តការដែលមកជំនួសឱ្យយន្តការរបស់រាជរដ្ឋាភិបាលនោះទេ គឺគ្រាន់តែជាយន្តការមួយដែលដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ដែលស្របទៅតាមការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលផងដែរ ជាពិសេសគឺការលើកទឹកចិត្តផ្ទាល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល។

លោកថា៖ «ជាគោលនយោបាយថ្នាក់ជាតិ និងជាគោលគំនិតដ៏សប្បុរសរបស់សម្តេចតេជោ គឺសម្តេចតែងតែលើកទឹកចិត្តជានិច្ចដល់អង្គការក្រៅរដ្ឋាភិបាល និងសមាគមនានា ឱ្យចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋតាមគ្រប់រូបភាពដែលអាចធ្វើបាន ក្នុងនោះវិស័យសុខាភិបាលក៏ជាវិស័យអាទិភាពមួយផងដែរ»។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) គិតត្រឹមឆ្នាំ២០២២នេះ មានអាយុ ១០ឆ្នាំមកហើយ និងមានសមាជិក-សមាជិកាចំនួនជាង ៨ពាន់នាក់ ហើយបានធ្វើសកម្មភាពមនុស្សធម៌នៅទូទាំងប្រទេស។ លទ្ធផលជាក់ស្ដែងមកទល់ពេលនេះ គឺបានព្យាបាលប្រជាពលរដ្ឋបានចំនួនជិត ៣៥ម៉ឺននាក់ ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរជាង ៦ពាន់នាក់ត្រូវបានបញ្ជូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន ៥៨នាក់ ត្រូវបានវះកាត់ដោយជោគជ័យក្រោមការឧបត្ថម្ភពីនាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក