ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមហ៊ុនផលិតវ៉ាក់សាំងធំមួយ ដាក់ទុនពង្រីកបន្ថែមជាង ១៣២លានដុល្លារ

កូរ៉េខាងត្បូង៖ ក្រុមហ៊ុន SK bioscience របស់កូរ៉េខាងត្បូងបានបញ្ជាក់នៅថ្ងៃចន្ទ ទី១៧ ខែមិថុនានេះថា ក្រុមហ៊ុនមានគម្រោងបង្កើននូវសមត្ថភាពផលិតវ៉ាក់សាំងកូវីដ-១៩បន្ថែមទៀត ដោយនឹងបន្ថែមទឹកប្រាក់វិនិយោគចំនួន ១៥០ពាន់លានវ៉ុន (ប្រមាណជា ១៣២លានដុល្លារ) នៅឆ្នាំ២០២៤ ដើម្បីបំពាក់នូវបរិក្ខាបន្ថែមទៀតសម្រាប់ជំរុញឱ្យការផលិតវ៉ាក់សាំងបង្ការ និងប្រឆាំងនូវវីរុសប្រភេទថ្មីៗផ្សេងទៀតនាពេលខាងមុខ។

ក្រុមហ៊ុនផលិតវ៉ាក់សាំងនេះ បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងមួយជាមួយរដ្ឋបាលខេត្ត ខ្យឹងសាង (Gyeongsang) និងទីក្រុង អានដុង (Andong) ដែលស្ថិតនៅភាគអាគ្នេយ៍មានចំងាយប្រហែល ១៩០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល (Seoul) ដើម្បីទិញទីតាំងដី និងពង្រីករោងចក្ររបស់ខ្លួននៅទីនោះ។

ក្រុមហ៊ុន SK bioscience ក៏បានបញ្ជាក់ថា ក្រុមហ៊ុនមានគម្រោងក្នុងការពង្រីកទីតាំងបន្ថែមចំនួន ៩៩,១៣០ម៉ែត្រការ៉េបន្ថែមដើម្បីសម្រួល និងបង្កើនសមត្ថភាពផលិតកម្ម ខណៈកន្លងមកទីតាំងស្ថិតនៅទីក្រុង Andong នេះហើយដែលជាទីតាំងសម្រាប់ការផលិតវ៉ាក់សាំង ដែលមានការអភិវឌ្ឍន៍ពីក្រុមហ៊ុន AstraZeneca Plc និង Novavax Inc។ ក្រុមហ៊ុននេះក៏បានបញ្ជាក់កាលពីសប្តាហ៍មុនដែរថា រចនាសម្ព័ន្ធ សង្វាក់ផលិតកម្មនៅទីតាំងផលិតវ៉ាក់សាំងនេះ ទើបតែទទួលបានវិញ្ញាប័នបត្រទទួលស្គាល់ដោយស្ថាប័ន GMP របស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន SK នេះមានលទ្ធភាពនាំចេញទៅកាន់ទ្វីបអឺរ៉ុបបាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក