ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីបញ្ជាឲ្យបណ្ដេញលោក សាន ប៊ុនធឿន ចេញពីក្របខណ្ឌកងទ័ព

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់មេបញ្ជាការកងអង្គរក្ស នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ឲ្យបណ្ដេញលោកសាន្តប៊ុនធឿនចេញពីក្របខណ្ឌកងទ័ព។ ការបណ្ដេញចេញនេះគឺដោយសារតែឈ្មោះ សាន ប៊ុនធឿន នេះនៅតែមានចរិកផឹកស៊ីជេរបញ្ចោរតាមបណ្ដាញសង្គមបើទោះបីជាសម្ដេចធ្លាប់ណែនាំក៏ដោយ។ 

សម្ដេចតេជោបានសរសេរយ៉ាងដូច្នេះថា៖ «ចរិតពាលរបស់ សាន ប៊ុនធឿន ប្រាកដជាមិនអាចកែប្រែបានឡើយ។ ដើម្បីជួយដល់ សាន ប៊ុនធឿន និងប្រពន្ធកូន ខ្ញុំនិងភរិយាបានជួយលុយដើម្បី សាន ប៊ុនធឿន ទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូន សាន ប៊ុនធឿន ៥០០ដុល្លារក្នុងមួយខែ តាំងពីឆ្នាំ២០១៨មក។ ខ្ញុំធ្លាប់បានអប់រំ សាន ប៊ុនធឿន កុំឱ្យសុីផឹកជេរបញ្ចោរតែចរិតមនុស្សនេះកែមិនឡើងឡើយ។ ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយកើតឡើងថ្ងៃនេះខ្ញុំបានបញ្ជារឱ្យមេបញ្ជាការអង្គរក្សស្នើរសុំបណ្តេញ សាន ប៊ុនធឿន ចេញពីក្របខណ័្ឌកងទ័ព»។

 គួរឲ្យដឹងថាកាលពីឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ចូលក្របខ័ណ្ឌ និងប្រគល់ឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ត្រី នាយទាហាន នៃកងយោធពលខេមរភូមិន្ទដល់លោក សាន្ត ប៊ុនធឿន អត្តលេខ១៧០២៤៨ ដែលកាន់តួនាទីជាជំនួយការ បញ្ជាការដ្ឋានអង្គរក្ស អគ្គបញ្ជាការដ្ឋាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក