ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រយាងទៅប្រទេសចិនដើម្បីពិនិត្យព្រះរាជសុខភាព

ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី រួមទាំងសម្ដេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ យាងទៅកាន់ប្រទេសចិននៅថ្ងៃអាទិត្យនេះ ដើម្បីពិនិត្យនិងព្យាបាលព្រះរាជសុខភាព។

ព្រះទីនាំងយន្តហោះពិសេសរបស់ព្រះអង្គទាំងទ្វេរបានចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅម៉ោងប្រមាណ៨:៤៥នាទីព្រឹក ថ្ងៃអាទិត្យនេះ។

ក្នុងព្រះរាជសារចុះថ្ងៃទី១៦ ខែសីហា ព្រះមហាក្សត្រ មានរាជអង្ការថា ព្រះអង្គ និងសម្ដេចម៉ែ នឹងអវត្តមានពីមាតុប្រទេសចាប់ពីថ្ងៃទី២១ ខែសីហានេះតទៅ ក្នុងពេលព្រះអវត្តមានប្រធានព្រឹទ្ធសភា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ នឹងដើរតួនាទីជាប្រមុខរដ្ឋស្ដីទីជំនួសរហូតដល់ពេលព្រះអង្គត្រលប់មកកម្ពុជាវិញ។

ជាទូទៅព្រះមហាក្សត្រ និងសម្ដេចម៉ែ តែងយាងទៅប្រទេសចិនពិនិត្យសុខភាពជាទៀងទាត់ ២ដង ក្នុង១ឆ្នាំ នៅប្រទេសចិន។ នេះជាលើកទី២ ហើយដែលព្រះអង្គទាំងទ្វេយាងទៅពិនិត្យសុខភាពនៅប្រទេសចិន បន្ទាប់ពីលើកទី១ កាលពីខែមីនា៕ 

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក