ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានទទួលការព្យាបាលដោយឥតគិតថ្លៃពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

តាកែវ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះព្យាបាលប្រជាពលរដ្ឋនៅក្នុងឃុំពោធ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយមានការចូលរួមជាមួយ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាចុះជួយឃុំ និងថតស្រុកព្រៃកប្បាស អាជ្ញាធរដែនដី យុវជន និស្សិតសមាគមអាហារូបករណ៍ អ.ម.ត និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តែងតែគិតគូរសុខទុក្ខចំពោះសុខភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងតែងតែបង្កលក្ខណៈងាយស្រួលក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋដល់ទីកន្លែង ព្រមទាំងបញ្ជូនប្រជាពលរដ្ឋដែលមានករណីធ្ងន់ធ្ងរមកព្យាបាលនៅរាជធានីភ្នំពេញក្រោមការឧបត្ថម្ភទាំងស្រុងរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាសហប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃកប្បាស លោក ពេជ សោភ័ន បានមានប្រសាសន៍ថា យើងពិតជាមានសំណាងណាស់ដែលមានថ្នាក់ដឹកនាំរបស់យើងគឺសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែគិតគូរសុខទុក្ខចំពោះសុខភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ជាក់ស្ដែងថ្ងៃនេះក្រុមគ្រូពេទ្យបានមកចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងស្រុកព្រៃកប្បាសជាលើកទី៦។ ឯកឧត្តមក៏បានថ្លែងអំណរគុណនិងមានមោទនភាពចំពោះថ្នាក់ដឹកនាំនិងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដែលបានលះបង់គ្រប់បែបយ៉ាងនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងទាំងការផ្ដល់សេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ ឯកឧត្តមពេជ សោភ័ន បានថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានជឿទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បីដូចជាបោះឆ្នោតឲ្យខ្លួនឯងដើម្បីបន្តសន្តិភាព និងគាំទ្រសម្តេចតេជោហ៊ុន សែន ដើម្បីដឹកនាំប្រទេសអោយកាន់តែមានការអភិវឌ្ឍរីកចម្រើន។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់អភិបាលស្រុកព្រៃកប្បាសបានឱ្យដឹងថា វិស័យសុខាភិបាលនៅក្នុងស្រុកមានការរីកចម្រើន ក្នុងនោះប្រជាពលរដ្ឋបានទទួលការចាក់វ៉ាក់សាំងទាំងដុសមូលដ្ឋាននិងដុសជម្រុញបានប្រមាណ៧០% និងទទួលបានសេវាព្យាបាលដែលឥតគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោជាលើកទី៦ នឹងទទួលបានការវះកាត់បេះដូងជូនប្រជាពលរដ្ឋចំនួន ៤នាក់ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕ 

PHOTO: RAKSMEY9

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក