ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត៖ ស្មារតីនៃវប្បធម៌ និងប្រពៃណីចែករំលែក ពីសំណាក់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសបានជួយដល់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធយកឈ្នះជំងឺកូវីដ-១៩

រាជធានីភ្នំពេញ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមពិធីពិសារអាហារសាមគ្គីជាមួយសមាគមសិល្បៈវប្បធម៌ខែ្មរ, សមាគមឱសថស្ថាន (NEXTY PHARM) និងសមាគមគ្រូពេទ្យ មកពីប្រទេសបារាំង និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប។ ពិធីនេះរៀបចំនាល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ដែលមានអ្នកចូលរួមប្រមាណជាង ៤០០នាក់ នៅភោជនីយដ្ឋានប៉ោកី ក្នុងរាជធានីភ្នំពេញ។

ថ្លែងឱកាសជួបជុំនោះលោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះសមាគមទាំងបីមកពីប្រទេសបារាំង ដែលបានជួយដល់ប្រជាជនកម្ពុជាតាមរយៈសកម្មភាពសង្គម និងមនុស្សជាច្រើន រួមមាន៖ ការរៀបចំព្រឹត្តិការណ៍សិល្បៈវប្បធម៌, ការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ, ការផ្តល់ជំនួយមនុស្សធម៌ជួយដល់ជនរងគ្រោះនៃគ្រោះផ្សេងៗ និងជាពិសេសបានចូលរួមជាមួយរាជរដ្ឋាភិបាលជួយដល់ជនរងគ្រោះក្នុងវិបត្តិនៃជំងឺកូវីដ-១៩។ លោកក៏បានកោតសរសើរផងដែរចំពោះសមាគមសិល្បៈវប្បធម៌ខ្មែរ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ថែរក្សាអភិរក្សសិល្បៈវប្បធម៌ ទំនៀមទំលាប់ប្រពៃណី និងរក្សាអត្តសញ្ញាណជាតិខ្មែរនៅក្នុងប្រទេសបារាំង។

លោកថា៖ «កត្តាទាំងនេះ គឺពិតជាបានបង្ហាញអំពីភាពខ្លាំងក្លា នៃកម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរតាមរយៈការភ្ជាប់ទំនាក់ទំនងគ្នារវាងអ្នករស់នៅក្រៅប្រទេស និងអ្នករស់នៅក្នុងប្រទេស ក្រោមស្មារតីខ្មែរតែមួយ ដែលតែងជួយគ្នាទៅវិញទៅមក ហើយកម្លាំងសាមគ្គីភាពដ៏រឹងមាំនេះនឹងនៅបន្តទៅទៀតក្រោមបរិយាកាសសុខសន្តិភាពដែល សម្តេចតេជោ បេ្តជ្ញាការពារថែរក្សាឱ្យគង់វង្សឋិតថេរយូរអង្វែងច្រើនជំនាន់តរៀងទៅ»។

លោកមានប្រសាសន៍បន្តទៀតថា ប្រទេសកម្ពុជាតូច ហើយធនធានមានកំណត់ ប៉ុន្តែបានបោះជំហានឈានមុខគេក្នុងការគ្រប់គ្រងវិបត្តិជំងឺកូវីដ-១៩ ដោយបានបង្ការផលប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ និងបានដំណើរការបើកប្រទេសទ្បើងវិញលើគ្រប់វិស័យ ដែលនេះមិនមែនជាការចៃដន្យនោះទេ ប៉ុន្តែគឺបានកើតចេញពីការដឹកនាំច្បាស់លាស់ និងវៃឆ្លាតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាមួយនឹងការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសស្មារតីនៃវប្បធម៌ និងប្រពៃណីចែករំលែក ពីសំណាក់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ទាំងស្មារតី ធនធានថវិកា និងសម្ភារ បានជួយដល់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធយកឈ្នះជំងឺដ៏កាចសាហាវមួយនេះ។

ជាចុងក្រោយលោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប ដែលបានយកអស់កម្លាំងកាយចិត្តជួយផ្សារភ្ជាប់នូវទំនាក់ទំនងរវាងបងប្អូនខ្មែររស់នៅក្រៅស្រុក និងក្នុងស្រុកតាមរយៈការបើកឱកាសរួមគ្នាឱ្យមានការផ្លាស់ប្តូរបទពិសោធន៏ខាងផ្នែកសិល្បៈ វប្បធម៌ និងកីទ្បា ព្រមទាំងសកម្មភាពសង្គម និងសប្បុរសធម៌នានា ហើយលើសពីនេះក៏បានរៀបចំកម្មវិធីជួបជុំដ៏មានអត្ថន័យនេះទ្បើង ដើម្បីអបអរសាទរដល់សមិទ្ធផលទាំងទ្បាយដែលសម្រេចបានរួមគ្នាក្នុងរយៈកាលកន្លងមក។

គួរបញ្ជាក់ផងដែរថា សមាគមឱសថស្ថាន (NEXTY PHARM) និងសមាគមគ្រូពេទ្យ មកពីប្រទេសបារាំង តែងបានអញ្ជើញមកប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ ដើម្បីបំពេញកិច្ចការមនុស្សធម៌ និងផ្តល់ការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ហើយឆ្នាំនេះ ក៏ជាឆ្នាំទីមួយផងដែរ ដែលគណៈប្រតិភូ សមាគមសិល្បៈវប្បធម៌ខ្មែរ បានចូលរួមនៅក្នុងដំណើរទស្សនកិច្ចប្រកបដោយអត្ថន័យនេះ តាមរយៈការរៀបចំព្រឹត្តការណ៍ «សិល្បៈខ្មែរ» នៅសាលសន្និសីទចតុមុខ ការសម្តែងសិល្បៈរបាំបុរាណខ្មែរ នៅខេត្តសៀមរាបកន្លងទៅថ្មីៗនេះ៕

PHOTO: RAKSMEY9


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក