ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីមហាផ្ទៃថា ព័ត៌មានបឋមនៃករណីបុគ្គលិកសម្រុកចេញកាស៊ីណូមួយនៅខេត្តកណ្ដាល គឺជាករណីវិវាទការងារ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថាតាមការស្រាវជ្រាវបឋមករណីនៃបុគ្គលិករត់ចេញពីកាស៊ីណូ Golden Phonix Entertainment ជ្រៃធំ គឺជាករណីវិវាទការងារ ដែលទាក់ទងនឹងទំនាស់នៃការបើកប្រាក់បៀវត្ស។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារអន្តរក្រសួងទាំង៦ ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា បុគ្គលិកដែលបានសំរុករត់ចេញនោះជាជនជាតិវៀតណាមដែលមួយចំនួនបានលួចចូលមកធ្វើការខុសច្បាប់នៅកម្ពុជា។

សម្ដេចថា៖ «តាមដឹងជាជនជាតិវៀតណាមហើយនៅជិតព្រំដែនហើយគាត់រត់ចេញទៅវៀតណាមព្រោះតែជជែកមិនត្រូវគ្នាហើយបានជាពួកហ្នឹងរត់ចេញពីកន្លែងនោះ»។

បើតាមសម្ដេចក្រឡាហោម បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនមេការ និងជនរងគ្រោះមួយចំនួនទៅធ្វើការសាកសួរផងដែរ។

នៅព្រឹកថ្ងៃទី១៩ ខែសីហានេះ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ក៏បានចុះដោះស្រាយវិវាទការងារក្នុងការស៊ីណូ Golden Phonix Entertainment ជ្រៃធំនេះផងដែរ។ លោកថាកិច្ចប្រជុំមានគោលបំណងជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនគោរព អនុវត្តច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា និងគោរពតាមអាជ្ញាប័ណ្ណអាជីវកម្មត្រឹមត្រូវ និងបុគ្គលិក កម្មករក្រុមហ៊ុន ត្រូវបម្រើការងារត្រឹមត្រូវ និងមិនឱ្យមានការប្រើប្រាស់គ្រឿងញៀន និងការបង្ខិតបង្ខំមនុស្ស ឬឃាត់ទុកមនុស្សប្រើខុសច្បាប់ដាច់ខាត។

លោកបានណែនាំឲ្យសមត្ថកិច្ចជំនាញគ្រប់ផ្នែកត្រូវបន្តស្រាវជ្រាវ សហប្រតិបត្តិការចំពោះបុគ្គលិកជនជាតិវៀតណាម រត់ចេញពីកន្លែងការងារ ឆ្លងព្រែកជ្រៃធំខេត្តកណ្តាល-ព្រែកបិនយី ខេត្តអានយ៉ាង ចូលទៅក្នុងប្រទេសវៀតណាម តាមនីតិវិធីច្បាប់ ដើម្បីទាក់ទាញអ្នកវិនិយោគទុនក្នុងក្រៅប្រទេសមកអភិវឌ្ឍប្រទេសជាតិប្រកបដោយតម្លាភាព គុណភាព ចីរភាព និងបរិយាប័ន្ន។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញមានករណីមួយដែលមានពលរដ្ឋវៀតណាមជាច្រើននាក់បានសម្រុកនាំគ្នាចេញពីកាស៉ីណូដំរី២ ស្ថិតនៅ ជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល។ ការរត់ចេញនោះមានការប៉ះទង្គិចជាមួយនឹងសន្តិសុខកាស៉ីណូ ហើយមានមនុស្សមួយចំនួនបាននាំគ្នាលោតចូលទឹកគេចចេញពីការតាមចាប់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក